ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដៅ​ពេក​៤៣អង្សា! សាលាគំរូស្រុកមង្គលបុរី​យក​កន្សែងជ្រលក់ទឹកដាក់​ឱ្យសិស្ស​ទទូរ​លើក្បាល

2 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យនៅពេលដែលអាកាសធាតុក្ដៅខ្លាំងកំដៅ៤៣អង្សា

ខេត្ត​បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យនៅពេលដែលអាកាសធាតុក្ដៅខ្លាំងកំដៅ៤៣អង្សា សាលាគំរូស្រុកមង្គលបុរីយកកូនកន្សែង និង​ភួយជ្រលក់ទឹកដាក់លើក្បាលសិស្សានុសិស្ស នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសាលាគំរូស្រុកមង្គលបុរី ស្ថិតភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ប្រជាពលរដ្ឋសម្ដែងការកោតសសើរនិងអគុណចំពោះលោកគ្រូ អ្នកគ្រូ មាន​គំនិត​ល្អ នៅពេលដែលអាកាសធាតុប្រែប្រួលក្ដៅខ្លាំងនៅខេត្តបន្ទាយមានជ័យនេះកំដៅ៤៣អង្សា ដែលសិស្សានុសិស្សរៀនពេលថ្ងៃពិតជាពិបាកទ្រាំនឹង​កំដៅ ទោះជាសាលានីមួយៗក្នុងខេត្តបន្ទាយមានជ័យល្អស្អាត អគារថ្មមានដាក់កង្ហាគ្រប់បន្ទប់សិក្សា តែមិនអាចទប់ទល់និងកំដៅបាន។

ពិតជាល្អណាស់ លោកគ្រូ អ្នកគ្រូសាលាគំរូស្រុកមង្គលបុរី បានយកកូន​កន្សែង និង​ភួយតូចៗដាក់ជ្រលក់ទឹក ហើយដាក់ឱ្យសិស្សទទូលើក្បាលឱ្យត្រជាក់ ដើម្បីកាត់បន្ថោយកំដៅ ហើយកូន​កន្សែង និង​ភួយនេះត្រូវបានលោកគ្រូ អ្នកគ្រូឱ្យកូនសិស្ស​ៗយកមកពីផ្ទះរៀងៗខ្លួន តែលោកគ្រូ អ្នកគ្រូយកជ្រលក់ទឹកហើយដាក់ឱ្យកូនៗទទួលលើក្បាល នេះគឺជា​គំនិតល្អ ។

លោកគ្រូ អ្នកគ្រូបានបញ្ជាក់ថា ដោយសា​អាកាសធាតុរយៈពេលប៉ុន្មានថ្ងៃនេះក្ដៅខ្លាំង ឃើញសិស្សដែលសិក្សាពេលថ្ងៃ ដូចជាមានអាការៈក្ដៅប្រឈមអាកាសធាតុក្ដៅខ្លាំង ទើបប្រាប់កូនសិស្ស​ៗទាំងអស់ត្រូវសុំឪពុក ម្ដាយទិញកូនកន្សែងម្នាក់១យកមកជាប់ខ្លួននៅពេលសិក្សា ដើម្បីលោកគ្រូ អ្នកគ្រូយកទ្រាំទឹក ហើយដាក់ឱ្យកូនៗដាក់ទទូលលើក្បាលឱ្យត្រជាក់នៅពេលដែលសិក្សា។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរីបានកោតសសើរចំពោះលោកគ្រូ អ្នកគ្រូសាលាគំរូស្រុកមង្គលបុរី ពិតជាធ្វើបានល្អ នៅពេលអាកាសធាតុក្ដៅខ្លាំងនៅខេត្តបន្ទាយមានជ័យថ្ងៃនេះកំដៅ​៤៣អង្សា ហើយលោកគ្រូ អ្នកគ្រូច្នៃប្រឌិតយកកូនកន្សែងត្រាំទុកដាក់ឱ្យសិស្សទទូរលើក្បាលឱ្យត្រជាក់ សុំឱ្យសាលារៀនក្នុងស្រុកមង្គលបុរីទាំងអស់ដែលសិស្សកំពុង​សិក្សាពេលរសៀលក្ដៅខ្លាំងត្រូវឱ្យឪពុក.ម្ដាយសិស្សទិញកូនកន្សែងភួយម្នាក់មួយមកសាលារៀនដាក់ទឹកទទូរលើក្បាលនិងជូនខ្លួនឱ្យត្រជាក់ពិតជាល្អនិងជាគំរូមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ