៤ខែដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំស្ករសចេញទៅកាន់ទីផ្សារអន្តរជាតិមានកំណើនកើន ឡើង ប្រមាណជា៦,១៥ភាគរយធៀបនឹងរយៈពេលដដែល កាលពីឆ្នាំ២០២៣ ។

នៅក្នុងរយៈពេលពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ តម្លៃនៃការនាំចេញស្ករសរបស់កម្ពុជា មានតម្លៃសរុប២៤,១៩ លានដុល្លារ ខណៈដែលនៅក្នុងរយៈពេលដដែលឆ្នាំ២០២៣ការ នាំចេញមានតម្លៃត្រឹមតែ ១៨,០៤ លានដុល្លារ ។
មកដល់បច្ចុប្បន្ននេះ ដើម្បីបម្រើផលិតកម្មស្ករស ចម្ការអំពៅជាច្រើនពាន់ហិកតាបានពង្រីកនៅក្នុងខេត្តកំពង់ស្ពឺ កោះកុង និង ព្រះវិហារ ។

ស្ករសកម្ពុជាមួយចំនួនត្រូវបាននាំចេញទៅអឺរ៉ុប និងបណ្តាប្រទេសនៅក្នុងតំបន់ ក៏ដូចជា បម្រើទីផ្សារនៅក្នុងស្រុក ។
ក្រៅពីស្ករសនៅលើទីផ្សារអន្តរជាតិដូចជាអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង ក៏កំពុងតែទទួលស្គាល់ ស្ករត្នោត សរីរាង្គសម្គាល់ភូមិសាស្ត្រ នៅកំពង់ស្ពឺផងដែរ ៕
ចែករំលែកព័តមាននេះ