ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទានផ្លែឈើទាំង​នេះ នឹងធ្វើឱ្យ​ស្បែកស្អាត សម៉ត់ភ្លឺរលោងខ្លាំង

6 ខែ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ដែល​អាច​ជួយ​ដល់​ស្បែក​របស់​នារី​ខ្លាំង​។ តើ​មាន​អ្វី​

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ដែល​អាច​ជួយ​ដល់​ស្បែក​របស់​នារី​ខ្លាំង​។ តើ​មាន​អ្វី​ខ្លះទៅ?

ក្នុង​ផ្លែ​ម្នាស់​មាន​សារធាតុ​ដែល​អាច​ជួយ​ជម្រះ​ជាតិពុល​ក្នុង​ពោះវៀន​បាន​យ៉ាង​ល្អ​។ ជា​ពិសេស ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​រួច ស្បែក​របស់​អ្នក​នឹង​ប្រែ​ជាស ហើយ​មាន​លក្ខណៈ​ភ្លឺ​រលោង​តែ​ម្តង​។

ក្នុង​ផ្លែ​ប៊័រ ក៏​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ច្រើន ព្រមទាំង​វីតាមីន​ទាំងឡាយ​ដែល​អាច​ជួយ​ដល់​សុខភាព ព្រមទាំង​ស្បែក​អ្នក​បាន​យ៉ាង​ល្អ​ផង​ដែរ​។

ក្នុង​ផ្លែ​ប្ល៊ូ​បឺ​រី មាន​ផ្ទុក​សារធាតុ​ដែល​អាច​ជួយ​ការពារ​ស្បែក​អ្នក​ពី​ពន្លឺព្រះអាទិត្យ​។ ជា​ពិសេស ក៏​ជួយ​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​កើត​មាន​ស្នាម​អ៊ុ​ច​ខ្មៅ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្បែក​អ្នក​នឹង​ភ្លឺ​រលោង​ព្រមទាំង​មាន​លក្ខណៈ​តឹង​ផង​ដែរ​។

ប្រសិនជា​អ្នក​ចង់​ការពារ​ស្បែក​អ្នក​ពី​ស្នាម​ជ្រួញ​ទាំងឡាយ ព្រមទាំង​ចង់​ឲ្យ​ស្បែក​ប្រែ​ជាស​ស្អាត អ្នក​អាច​ពិសារ​ផ្លែក្រូច​បាន ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​សារធាតុ​ច្រើន​ណាស់​ដែល​អាច​ជួយ​ដល់​ស្បែក​។
ក្នុង​ទំពាំងបាយជូរ មាន​សារធាតុ​ម្យ៉ាងដែ​លអាច​ជួយ​កោសិកា​ស្បែក​ថ្មី​ឆាប់​ដុះ​ឡើង​មក​។ ដូចនេះ ស្បែក​របស់​អ្នក​នឹង​មាន​លក្ខណៈ​ស្អាត​ខ្លាំង​ណាស់​ដោយ​មិន​ចាំបាច់​ប្រើ​គ្រឿងសម្អាង​ឡើយ​។

ស្នាម​ជ្រួញ​តូច​ៗ​នឹង​បាត់​អស់ ហើយ​មិន​ងាយ​កើតឡើង​វិញ ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​ផ្លែស្វាយ​រួច​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ផ្លែស្វាយ​បាន​។

ក្នុង​ក្រូចឆ្មារ​មាន​ផ្ទុក​វីតាមីន​សេ និង​វីតាមីន​អា​ច្រើន ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រែ​ពី​ខ្មៅ​មក​ជាស​វិញ​។ អ្នក​អាច​ពិសារ​ក្នុង​ពេល​យប់​បាន ទើប​អាច​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​។

ក្នុង​ផ្លែ​ផា​សិន មាន​ផ្ទុក​វីតាមីន​ច្រើន​ណាស់ ដោយ​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស​។ ដូចនេះ អ្នក​អាច​ពិសារ​ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ​បាន ដើម្បី​ស្បែក​អ្នក​ប្រែជា​ស្អាត ស និង​ភ្លឺ​រលោង​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ