ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនទឹកស្អាត​ បែរជាល្អក់​វល់​ ដូចទឹកក្របី​ដេកត្រាំ

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ដក់ពរ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ និង​ភូមិ​មុខ​ខេត្ត សង្កាត់​រកា​ធំ ក្នុង​ក្រុង​ច្បារមន​ទាំងមូល​ធ្វើការ ស្នើ​សុំ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​ជំនាញ​ជួយ​ពិនិត្យ​មើល​ក្រុមហ៊ុន​ទឹក​ស្អាត​នៅ​ក្រុង​ច្បារមន​ផង ដោយសារ​តែ…

ខេត្តកំពង់ស្ពឺ ៖ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ដក់ពរ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ និង​ភូមិ​មុខ​ខេត្ត សង្កាត់​រកា​ធំ ក្នុង​ក្រុង​ច្បារមន​ទាំងមូល​ធ្វើការ ស្នើ​សុំ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​ជំនាញ​ជួយ​ពិនិត្យ​មើល​ក្រុមហ៊ុន​ទឹក​ស្អាត​នៅ​ក្រុង​ច្បារមន​ផង ដោយសារ​តែ បើក​មក​ទឹកល្អក់​វល់ ដូច​ទឹក​ក្របី​ដេក​ត្រាំ ។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​មុខ​ខេត្ត សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​ថា ទឹក​មាន​សភាព​ល្អក់ កខ្វក់​នេះ​តាំងពី​យប់​ថ្ងៃ​ទី​១៩ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៤​នេះ នៅ​តែ​ល្អក់​កខ្វក់​ដដែល​ពេល​ដែល​គាត់​បើកទឹក​ប្រើប្រាស់​។

ដោយ​មើលឃើញ​ពី​សភាព​ទឹកល្អក់ កខ្វក់​នេះ ពួក​គាត់​មានការ​ងឿងឆ្ងល់​ហេតុ​អ្វី​បានជា​ទឹក​ស្អាត ប្រែ​ក្លាយជា​ល្អក់​កខ្វក់​បែប​នេះ​ទៅ​វិញ​។ ពួក​គាត់​មិន​ស្តាយ​លុយ​នោះ​ទេ​ក្នុង​ការ​ចំណាយ​ប្រចាំខែ​ទៅ​ឱ្យ​ក្រុមហ៊ុន​ទឹក​ស្អាត​ខេត្តកំពង់ស្ពឺ របស់​លោក​ឧកញ៉ា អ៊ុ​ន យុ​ទ្ធី ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ទឹក​ស្អាត​នោះ​។ ប៉ុន្តែ​ស្រាប់តែ​រយៈពេល​២​ថ្ងៃនេះ ទឹកល្អក់​កខ្វក់​ពិបាក​ក្នុង​ការ​ប្រើប្រាស់​ទឹក ដាំបាយ​ធ្វើ​ម្ហូប ពួក​គាត់​ជា​ប្រជាពលរដ្ឋ មិន​ហ៊ាន​ប្រើប្រាស់​ទឹកល្អក់​កខ្វក់​នោះ​ទេ ខ្លាច​ប៉ះពាល់​ដល់​សុខភាព​។

​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ធ្វើការ​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ និង​ជំនាញ​ពាក់ព័ន្ធ​មេត្តា​ជួយ​ពិនិត្យ​ក្រុមហ៊ុន​ទឹក​ស្អាត ហេតុ​អ្វី​បានជា​ប្រែ​ក្លាយទៅជា​ទឹកល្អក់​កខ្វក់​ប្រើ​មិនកើត​ទៅ​វិញ?

អ្នក​យក​ព័ត៌​មាន​កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ឧកញ៉ា​អ៊ុ​ន​យុ​ទ្ធី ​ម្ចាស់​ក្រុមហ៊ុន​ទឹក​ស្អាត​កំពុង​ធ្វើ​បាន​ទេ​ដោយ​ពុំ​មាន​លេខ​ទូរ​សព្ទ​សម្រាប់​ទំនាក់ទំនង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ