រាជធានីភ្នំពេញ ៖ ក្រោយពីការឃ្លាតឆ្ងាយពីមាតុភូមិ និងក្រុមគ្រួសារអស់រយៈពេល ១៥៥ថ្ងៃ វីរយោធិនទាំង១៨រូបបានវិលមកដល់មាតុភូមិ និងជួបជុំក្រុមគ្រួសារវិញហើយ នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ ។ នេះបើយោងតាមផេកទីភ្នាក់ងារសារព័ត៌មានកម្ពុជាបានប្រកាសនារសៀលថ្ងៃទី៣១ ខែធ្នូនេះ ។
សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីការចាប់ខ្លួន និងគ្រប់គ្រងវីរយោធិនកម្ពុជាមក រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយ និងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរយោធិនរបស់យើងទាំង១៨នាក់នោះឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព ។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់វីរយោធិនរបស់ខ្លួនណាម្នាក់ចោលនោះឡើយ មិនថា ក្នុងកាលៈទេសៈណាក៏ដោយ ៕





ចែករំលែកព័តមាននេះ