ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរាជទូតជប៉ុន ចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះការដោះលែងយោធិនកម្ពុជា ១៨ រូប

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី (UENO Atsushi)…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី (UENO Atsushi) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ការ​សម្រេច​ដោះ​លែង​យោធិន​កម្ពុជា​ទាំង ១៨ រូប ឱ្យ​មាន​សេរីភាព​វិញ ។

ជាក់ស្តែង​បើ​យោង​តាម​ផេ​ក​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បាន បាន​ប្រកាស​ថា ៖ លោក អ៊ូ​អិ​ណុ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង​ទាហាន​កម្ពុជា​ទាំង​១៨​នាក់ ។ ខ្ញុំ​សង្ឃឹមថា បទ​ឈប់​បាញ់​នឹង​ត្រូវ​បាន​រក្សា ហើយ​ភាព​តានតឹង​រវាង​ប្រទេស​កម្ពុជា និង​ថៃ​នឹង​ត្រូវ​បាន​កាត់​បន្ថយ​បន្ថែម​ទៀត ។ ខ្ញុំ​សូម​ជូនពរ​អ្នក​ទាំងអស់​គ្នា រីករាយ​ឆ្នាំ​ថ្មី ។

សូម​បញ្ជាក់​ថ ៖ វីរ​យោធិន​ទាំង​១៨​រូប បាន​វិល​មក​ដល់​មាតុភូមិ និង​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ហើយ នា​រសៀល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥​នេះ បន្ទាប់​ពី​ការ​ឃ្លាតឆ្ងាយ​ពី​មាតុភូមិ និង​ក្រុម​គ្រួសារ អស់​រយៈពេល ១៥៥​ថ្ងៃ ក្រោយ​យោធា​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ