បង្ក្រា.បបទល្មើសដាក់របាំងស្បៃមុងជាង ២ពាន់ ម៉ែត្រ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចជម្រុះ បានសហការជាមួយមន្ត្រីជំនាញ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំណុចអន្លង់អកក្លែងក្រូចក្នុងភូមិសាស្ត្រឃុំជលសាស្រុកជល់គីរី ។កិច្ចប្រតិបត្តិការីបានធ្វើឡើងនៅថ្ងៃទី ៣០ខែធ្នូឆ្នាំ ២០២៥ ដោយបានប្រើប្រាស់កម្លាំង សរុបចំនួន ៣៣នាក់។មធ្យោបាយកាណូតបាឡាស្មាច់ចំនួន ១០គ្រឿង។
លោក តាត សីហាក់ នាយរងខណ្ឌរដ្ឋ បាលជលផលជាអ្នកដឹកនាំកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះបានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជារបស់លោក ងិនបហ៊ុន ប្រធាន មន្ទីរកសិកម្មខេត្ត សមត្ថកិច្ចចម្រុះរួម មន្ត្រីជលផល កម្លាំងប្រតិបត្តិការសឹករង សឹករងខេត្ត នគរបាលសេដ្ឋកិច្ចខេត្ត សហគមន៍ នេសាទ សរុប ៣៣ នាក់ បានចុះប្រតិបត្តិការបង្ក្រាប បទល្មើសនេសាទរបាំងស្បៃមុងនៅចំ ណុចអន្លង់អក និងក្លែងក្រូច ក្នុងភូមិ សាស្ត្រឃុំជលសារ ស្រុកជលគីរី ។ ជាលទ្ធផលបង្ក្រាបបាន របាំងស្បៃមុងចំ នួន ៧ របាំង មានប្រវែង សរុប២០៥០ ម៉ែត្រ .លបលូស្បៃមុង ១៤មាត់បង្គោលចំនួន៨០០ដើម.ចាក់លែងកូនត្រីចម្រុះក្នុងបឹងធម្មជាតិវិញ ចំនួន៨០ គីឡូ ។ ចំណែករបាំងស្បៃមុងទាំងអស់ត្រូវបានកាប់ចិញ្ច្រាំបំផ្លាញចោលនៅនឹងកន្លែង។
.លោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់នៅល្ងាចថ្ងៃទី៣០ ខែធ្នូឆ្នាំ ២០២៥ នេះថា បទល្មើសនេសាទដែលនៅសល់ទាំងប៉ុន្មាន លោកបានបញ្ជារឲ្យនាយខណ្ឌរដ្ឋបាលជលផលកំព ង់ឆ្នាំងនិងនាយសង្កាត់ពាក់ព័ន្ធទាំងអស់ត្តូវបន្តចំបង្ក្រាបឲ្យអស់មិនឲ្យនៅសល់ឡើយ។
.សូមបញ្ជាក់ថាបទល្មើសនេសាទនៅតែកើតមានឡើងក្នុងភូមិសាស្ត្រស្រុកជាប់ដងទន្លេ ទោះបីមានការខិតខំបង្ក្រាបពីសមត្ថកិច្ចចម្រុះយ៉ាងណាក្តី ។ពេលខ្លះកម្លាំងសមត្ថកិច្ចចុះបង្ក្រាបត្រូវបានក្រុមជនល្មើសពន្លិចរបាំងទៅក្នុងទឹកដើម្បីបំភាន់ភ្នែកសមត្ថកិច្ចលុះសមត្ថកិច្ចចម្រុះចេញផុតពួកគេលើកឡើងលើវិញដដែល៕













ចែករំលែកព័តមាននេះ