ម្ចាស់បំណុលមកទារលុយ៣៦ម៉ឺនរៀល និងឡាយវីដេអូ ត្រូវកូនបំណុលទាញកាំបិ.តផ្តា.ច់ជីវិត
- កណ្តាល
ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩
ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩
ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ មានករណីអំពើឃា.តកម្មមួយបានកើតឡើងនៅចំណុចផ្ទះឈ្មោះ ឡុង ឈាវ ជាជនសង្ស័យ ស្ថិតក្នុងភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ខណៈដែលស្ត្រីជនរងគ្រោះជាម្ចាស់បំណុល បានមកទារប្រាក់ចំនួន៣៦ម៉ឺនរៀល ពីជនសង្ស័យ ពេលនោះជនរងគ្រោះបានឡាយវីដេអូបណ្តើរ ទារលុយបណ្តើរ ធ្វើឲ្យជនសង្ស័យខឹងខ្លាំង ក៏ទាញកាំបិតផ្គា.ក់កា.ប់ចំសៀតផ្កាជនរងគ្រោះ បណ្តាលឲ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។
ជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាងខេត្ត កណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ហាន មី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានទៅផ្ទះជនសង្ស័យ ដើម្បីទារលុយដែលកន្លងមកប្តីគាត់បានធ្វើការងារជាងដែកជាមួយជនសង្ស័យ នៅជំពាក់ចំនួន៣៦ម៉ឺនរៀល ។ ពេលនោះជនសង្ស័យក៏បានឆ្លើយថា មិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន ហើយជនរងគ្រោះនៅតែប្រើពាក្យសំដីដដែលៗ និងបានថតវីដេអូឡាយក្នុងពេលនោះដែរ ធ្វើឲ្យមានការទាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យក៏បានយកកាំបិតផ្គាក់នៅក្បែរនោះ ស្ទុះកា.ប់ទៅលើជនរងគ្រោះត្រូវចំសៀតផ្កាបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមតែម្តង ។

បន្ទាប់ពីធ្វើសកម្មភាពកា.ប់សម្លា.ប់ម្ចាស់បំណុលរួច ជនសង្ស័យបានទាញម៉ូតូម៉ាកគប់ជ្រុងជិះគេច ខ្លួនចេញពីផ្ទះបាត់ ។ តែទោះជាយ៉ាងណាក្តី ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីទោ ស្នងការ និងលោកស្នងការរងទទួលផែននគរបាលនគរបាលយុត្តិធម៌ ខេត្តកណ្តាល កម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលត្រើយស្លា សហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុក បន្តការស្រាវជ្រាវ និងតាមស្វែងរកជនដៃដល ដើម្បីនាំមកផ្តនាទោសទៅតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ