ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រា.ប់បែកនៅ​ភូមិសាស្ត្រពាក់​ស្បែក ​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា​ នៅ​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០២៥ ​យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក នៅ​ភូមិសាស្ត្រ…

រាជធានី​ភ្នំពេញ​ ៖ ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា​ នៅ​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០២៥ ​យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក នៅ​ភូមិសាស្ត្រ ពាក់​ស្បែក ​

ក្រសួងការពារជាតិ​បាន​លើក​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពីករណី​យោធា​ថៃ​បាន​បន្ត​ធ្វើ​សកម្មភាព​វាយប្រហារ​មក​លើ​កម្ពុជា នៅ​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ ពាក់​ស្បែក ខេត្តព្រះវិហារ នា​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥​ថា​នៅ ម៉ោង១៥:៣០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្ត ហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក នៅ​ភូមិសាស្ត្រ ពាក់​ស្បែក​។

ក្រសួង​ការពារ​ជាតិ​​បាន​លើក​ឡើង​ថា ​កងកម្លាំង​កម្ពុជា​បាន​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ឈរជើង​យ៉ាង​រឹង​មាំ ស្វាហាប់ មោះមុត និង​នៅ​តែ តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​តតាំង​ជាមួយ​សត្រូវ​ឈ្លានពាន និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណ​ភាព​ទឹកដី​របស់​កម្ពុជា និង​សេចក្តី​ថ្លៃថ្នូរ​របស់​យើង​ដោយ​អង់អាច​ក្លាហាន ដោយ​មិន​ងាករេ​ជា​ដាច់ខាត​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ