ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅអធិការវត្តស្វាយមីង ស្រាយ​បំភ្លឺ ក្រោយរងការចោ.ទប្រកាន់​វា.យធ្វើបា.បលោកនេន

2 អាទិត្យ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋព្រមទាំងពុទ្ធបរិស័ទប្រមាណជាង៥០០នាក់បាននាំគ្នា​ប្តឹង​ព្រះចៅអធិការ

ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋព្រមទាំងពុទ្ធបរិស័ទប្រមាណជាង៥០០នាក់បាននាំគ្នា​ប្តឹង​ព្រះចៅអធិការវត្តស្វាយមីងដែលមានទីតាំងស្ថិតនៅឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដោយសារព្រះចៅអធិការអង្គនេះបានប្រើអំពើហិ.ង្សាវា.យធ្វើបាបលើលោកនេន រហូតដល់អភិបាលរងខេត្ត និង​ប្រធានមន្ទីរធម្មការខេត្តចុះធ្វើការស្រាវជ្រាវលើករណីនេះផងដែរ។ ចំពោះករណីនេះត្រូវបានគេចែកចាយតាមបណ្ដាញសង្គមទៀតផង។

លោកហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឱ្យដឹងនាព្រឹកថ្ងៃទី៣០ មេសាឆ្នាំ២០២៤ថា ក្រោយពីមានហេតុការណ៍ណ៍ដែលល្បីថា ព្រះចៅអធិការវត្តស្វាយមីង បានប្រើអំពើហិង្សាវាយធ្វើបាបលើលោកនេន ត្រូវបានលោកម៉ៅ ឌុង អភិបាលរងខេត្តរួមទាំងស្ថាប័នជំនាញមន្ទីរធម្មការខេត្តនិងអង្គភាពពាក់ព័ន្ធបានចុះស៊ើបអង្កេតដោយធ្វើឡើងកាលពីថ្ងៃទី២៩មេសាឆ្នាំ២០២៤ គឺបានសួរភាគីខាងរងគ្រោះនិងព្រះចៅអធិការវត្តដើម្បីរកមូលហេតុការណ៍ពិត។

ប្រធានមន្ទីរធម្មការខេត្តត្បូងឃ្មុំ បានរំលឹកថា កាលពីជាងមួយឆ្នាំមុន ដោយសារតែបាត់បច្ច័យជាហេតុធ្វើឱ្យព្រះចៅអធិការវត្តព្រះនាមឈីម ឆាយ ព្រះជន្ម៣១ព្រះវស្សា បានខឹងហើយក៏ដាំទឹកក្ដៅដោយឱ្យ​លោកនេនជាច្រើនអង្គជ្រលក់ម្រាមដៃចូលទៅក្នុងទឹកនោះ ប្រសិនបើអង្គណាដែលជ្រលក់ទៅមិនរលាកបញ្ជាក់ថាមិនបានលួចបច្ច័យ តែបើអង្គណាជ្រលក់ទៅរលាកនោះបង្ហាញថាអង្គនោះបានលួចបច្ច័យ ។

ដោយសារតែទង្វើមិនគប្បីនេះ ធ្វើឱ្យញោមប្រុសញោមស្រីរបស់លោកនេនខឹងសម្បារក៏បាននាំគ្នាប្ដឹងមកអាជ្ញាធរដើម្បីឱ្យអន្តរាគមន៍។ ហើយក្រោយមកទៀតនៅពេលដែលព្រះចៅអធិការប្រដៅលោកនេនអង្គណាមួយគឺបានយកខ្សែភ្លើងវាយលើលោកនេនអង្គនោះ បណ្ដាលឱ្យឈឺចាប់លើរាងកាយ ។ ហើយការសម្រេចធ្វើអ្វីមួយគឺចៅអធិការអង្គនេះតែងតែអត្តនោម័តិ មិនបានពិភាក្សាជាមួយគណៈកម្មការវត្តឱ្យបានទូលំទូលាយនោះទេ។

សូមបញ្ជាក់ថា ក្រោយពីមានបាតុភាពបែបនេះកើតឡើង ការិយាល័យធម្មការស្រុកអូរាំងឪបានធ្វើការប្រជុំដោះស្រាយនាពេលកន្លងទៅ ដោយសារតែមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋរហូតដល់ជាង៥០០​នាក់ គឺព្រះចៅអធិការយល់ព្រមនិមន្តចេញពីវត្ត ។ តែដល់ពេលខាងថ្នាក់ខេត្តរួមជាមួយមន្ទីរធម្មការនិងសាសនាខេត្តចុះធ្វើការស្រាវជ្រាវដោយលើកឡើងថាប្រជាជនមិនមានចំនួនច្រើនដូចការអះអាងបែបនេះចៅអធិការវត្ត។បានសម្រេចចិត្តថាមិននិមន្តចេញពីវត្តវិញដោយរង់ចាំសេចក្ដីសម្រេចពីថ្នាក់លើ។

ព្រះតេជគុណឈីម ឆាយ ចៅអធិការវត្តស្វាយមីង មានថេរដីកាឱ្យដឹងនារសៀលថ្ងៃទី៣០ មេសាថា ចំពោះការចោទប្រកាន់មកលើព្រះអង្គរឿងលោកនេនប្រាំពីរអង្គជ្រលក់ម្រាមដៃទឹក​ក្តៅ​ក្នុងកូនកែវនោះ គឺមានពិតមែនតាំងទី២ទៅ៣ឆ្នាំមុនម៉្លេះ តែទឹកមិនក្ដៅពេកទេ ។ ដោយនៅក្បែរនោះមានទឹកត្រជាក់មួយបោយពេលជ្រលក់ទៅឃើញថាមាននេនមួយអង្គរលាកម្រាមដៃរឿងបាត់​បច្ច័យនេះ មិនមែនរបស់ចៅអធិការទេ​ គឺរវាងលោកសង្ឃដែលគង់នៅក្នុងវត្តតែម្ដង។

ចំពោះរឿងយកខ្សែភ្លើងវាយលើលោកនេនក៏មិនពិតគឺព្រះអង្គយកឌុយខ្សែបញ្ចូលទូរសព្ទវាយ ត្រូវខ្នងលោកនេនតែបន្តិចបន្តួចជាការប្រដៅឱ្យល្អប៉ុណ្ណោះ ។ ចំពោះស្នាមមេដៃប្រជាពលរដ្ឋនិងពុទ្ធបរិស័ទរហូតដល់ជាង៥០០នាក់នោះព្រះអង្គ បានសង្កេតឃើញថាក្នុងនោះមានអ្នកខ្លែងបន្លំស្នាមមេដៃព្រះអង្គស្នើសុំឱ្យមន្ទីរធម្មការខេត្ត ក៏ដូចជាអង្គភាពពាក់ព័ន្ធផ្ដល់ភាពយុត្តិធម៌ដល់ព្រះអង្គ។

តាមពិតទៅរឿងដែលកើតឡើងគឺជារឿងតូចតាចតែប៉ុណ្ណោះគ្មានរឿងអ្វីធំដុំនោះទេ ហើយក៏គ្មានលិខិតស្នាមណាមួយដែលបានបញ្ជាក់ឱ្យព្រះអង្គនិមន្តចេញពីវត្តដែរ។ជាក់ស្ដែងនារសៀលថ្ងៃទី៣០​មេសាឆ្នាំ ២០២៤មន្ទីរធម្មការខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធនិងចុះដោះស្រាយរឿងវិវាទដោយធ្វើឡើងនៅវត្តស្វាយមីងតែម្ដង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ