ខេត្តកំពត ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ មកពីភូមិស្វាយទង-ភូមិលក-ភូមិព្រែកចាក និងភូមិគ្រឹះស្នាឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត តែងតែនាំគ្នាជាក្រុមៗជិះទូក ខ្លះដើរទៅកាន់សមុទ្រ កន្លែងដីសហគមន៍នេសាទមួយនៅទល់មុខបង្កោលព្រំដែន314។

ពួកអ្នកស្រុកម្នាក់ៗសុទ្ធតែវិចបាយមកពីផ្ទះដើម្បីស្វែងរកងាវ និងអ្នកខ្លះខ្វារកងាវ និងគ្រែងកប់ក្រោមខ្សាច់សមុទ្រ និងអ្នកខ្លះទៀតច្របាច់ខ្សាច់ និងដៃអាច់និងប៉ះគ្រែង និងងាវនៅក្រោមខ្សាច់។
ប្រជាពលរដ្ឋម្នាក់ឈ្មោះផេង យី ភេទប្រុស អាយុ43ឆ្នាំ នៅភូមិគ្រឹះស្នាឃុំឬស្សីស្រុកខាងលិចនិយាយប្រាប់អោយដឹង កាលពីព្រឹកថ្ងៃទី30 មេសាឆ្នាំ2024 នេះថា ប្រជាពលរដ្ឋមកភូមិក្នុងស្រុកកំពង់ត្រាច បានជិះទូកខ្លះដើរមកកាន់វាលខ្សាច់ ដែលជាដីសហគមន៍អ្នកនេសាទលក និងព្រែកចាក ដើម្បីរកផលសមុទ្រក្នុងនោះមានខ្យងគ្រែង និងងាវកប់ក្រោមខ្សាច់។

ផេង យី និយាយប្រាប់បន្តថា ទើបតែឆ្នាំ2024នេះទេ ប្រជាពលរដ្ឋមករកផលសមុទ្រជាច្រើនរយនាក់ ក្នុងមួយថ្ងៃៗក្នុងងាវមួយគីឡូ1500រៀល និងគ្រែងមួយគីឡូមានតម្លៃ3ពាន់រៀលផងដែរ។ ផេងយីនិយាយប្រាប់បន្តថា ពលរដ្ឋជាទូទៅបានពឹងផ្អែករកផលចំណូលបានពីសមុទ្រកន្លែងដីសហគមន៍នេះ ហើយថ្មីៗនេះមានខាងក្រុមហ៊ុន ក៏ដូចអាជ្ញាធរបានចុះពិនិត្យមើលដីសហគមន៍វាលខ្សាច់សមទ្រថា មានគម្រោងចាក់ដីលុប តើអោយពួកគាត់ទៅរាវទឹកជ្រៅធ្វើម៉េច និងបានផលចំណូលប្រចាំថ្ងៃទៀត។

ប៉ុន្តែកាលពីពេលថ្មីៗនេះ ខាងក្រុមហ៊ុនមួយក៏បានមកដល់ជិតដីសហគមន៍នៅមាត់សមុទ្រនោះដែរ តែឯកឧត្តមអភិបាលរងខេត្តកំពត មិនយល់ព្រម ដោយក្រុមហ៊ុនមួយគ្រាន់តែមកចង្អុលយកៗចង់បានដីសហគមន៍របស់អ្នកនេសាទលក់ និងព្រែកចាកដែលមានទំហំដីលាតសន្ធឹងដល់សមុទ្រចំនួន500ហិចតាឯណោះទេ ។





ចែករំលែកព័តមាននេះ