ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ដឹក​នាំសិង្ហបុរី​ថា​អាស៊ាន​មិន​ចង់​កាន់​ជើង​ខាង​ណា​ទេ​នៅ​ក្នុង​ជម្លោះ​រវាង​ចិន និង​អាមេរិក

8 ម៉ោង មុន

សិង្ហ​បុរី៖ បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​បាន​បញ្ចេញ​ទស្សនៈ​ជា​សហ​មតិ​កុង​សង់​ស៊ីស​ថា​ពួក​ខ្លួន​នឹង​មិន​ចូល​ខ្លួន​ទៅ​ពាក់​ព័ន្ធ​នៅ​ក្នុង​ជម្លោះ ឬ​ការ​ប្រជែង​គ្នា​រវាង​អាមេរិក និង​ចិន​ទេ​។ ពួក​គេ (អាស៊ាន) មាន​បំណង​ប្រាថ្នា​រួម​មួយ​គឺ​ចង់​ថែ​រក្សា​តំបន់​របស់​ខ្លួន​ឱ្យ​មាន​ភាព​បើក​ទូលាយ និង​បរិយាប័ណ្ណ (ចូល​រួម​ពី​គ្រប់​ភាគី)​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​នាយក​រដ្ឋ​មន្ត្រី​សិង្ហ​បុរី​…

សិង្ហ​បុរី៖ បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​បាន​បញ្ចេញ​ទស្សនៈ​ជា​សហ​មតិ​កុង​សង់​ស៊ីស​ថា​ពួក​ខ្លួន​នឹង​មិន​ចូល​ខ្លួន​ទៅ​ពាក់​ព័ន្ធ​នៅ​ក្នុង​ជម្លោះ ឬ​ការ​ប្រជែង​គ្នា​រវាង​អាមេរិក និង​ចិន​ទេ​។ ពួក​គេ (អាស៊ាន) មាន​បំណង​ប្រាថ្នា​រួម​មួយ​គឺ​ចង់​ថែ​រក្សា​តំបន់​របស់​ខ្លួន​ឱ្យ​មាន​ភាព​បើក​ទូលាយ និង​បរិយាប័ណ្ណ (ចូល​រួម​ពី​គ្រប់​ភាគី)​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​នាយក​រដ្ឋ​មន្ត្រី​សិង្ហ​បុរី​ លោក​ល័រ​រេន​ វ៉ុង (Lawrence Wong)​ បន្ទាប់​ពី​លោក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​រយៈពេល​បួន​ថ្ងៃ​។

លោក​ថ្លែង​ថា​ជំហរ​របស់​សិង្ហ​បុរី​ក្នុង​ការ​ចូល​រួម​នៅ​ក្នុង​ការ​បើក​ទូលាយ និង​បរិយាប័ណ្ណ​ជា​មួយ​ប្រទេស​មហា​អំណាច​មិន​មែន​មាន​តែ​ប្រទេស​នេះ​មួយ​ប៉ុណ្ណោះ​ទេ​។ ពោល​គឺ​វា​ជា​ជំហរ​រួម​របស់​អាស៊ាន​។ លោក​អះ​អាង​ថា​គ្មាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ណា​មួយ​ចង់​​ប្រកាន់​បក្ស​ពួក​ថា​ត្រូវ​តែ​ចូល​ខាង​មហា​អំណាច​ណា​មួយ​ឡើយ​។ ហេតុ​នេះ ជំហរ​របស់​អាស៊ាន​គឺ​ប្រកាន់​យក​ទិស​ដៅ​ចម្រុះ, ចូល​រួម​ជា​មួយ​មហា​អំណាច​ធំ​ៗ​ទាំង​អស់​ និង​​កសាង​តំបន់​របស់​ខ្លួន​ឱ្យ​មាន​ភាព​បើក​ទូលាយ និង​បរិយាប័ណ្ណ​​។​

មេ​ដឹក​នាំសិង្ហបុរី​រូប​នេះ​កត់​សម្គាល់​ថា​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បាន​ប្រមូល​ផ្ដុំ​គ្នា​នូវ​ក្រុម​ប្រទេស​ជា​ដៃ​គូ​ជា​ច្រើន​រួម​ទាំង​អូស្ត្រា​លី និង​នូវែល​ហ្សេឡង់​ផង​ដែរ​ ហើយ​នឹង​បន្ត​ទំនាក់​ទំនង​ជា​មួយ​ចិន ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​តាម​រយៈ​ «កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ជា​មួយ​ក្រុម​ប្រទេស​ដៃ​គូ​» ឬ​ ASEAN Plus។ លោក​ថា​នេះ​ជា​ជំហរ​របស់​អាស៊ាន​។ យើង​ចង់​រក្សា​ទំនាក់ទំនង​ល្អ​ជា​មួយ​ប្រទេស​មហា​អំណាច​ទាំង​អស់​។ ទោះ​បី​ប្រទេស​ទាំង​នោះ​កំពុង​មាន​ជម្លោះ​ជា​មួយ​គ្នា​ក៏​ជា​រឿង​របស់​ពួក​គេ​ទៅ​ចុះ​។​

លោក​ថ្លែង​បន្ត​ទៀត​ថា​យើង​រក្សា​ទំនាក់ទំនង​ជា​មួយ​មហា​អំណាច​ទាំង​នោះ​នៅ​ក្នុង​ទម្រង់​ជា​​ការ​សន្ទនា​បែប​វិជ្ជមាន និង​បែប​ស្ថាបនា​ ហើយ​យើង​នឹង​បន្ត​ស្វែង​រក​ជំហរ​រួម​សម្រាប់​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​។ លោក​យល់​ថា​ការ​បញ្ចុះ​បញ្ចូល​ឱ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទទួល​យក​ជំហរ​នេះ​មិន​មែន​ជា​ការ​ពិបាក​នោះ​ទេ​៕ ប្រភព៖ ឆេន​ណល​ ញូស៍ អេស៊ា និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ