ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុឆេះផ្ទះនៅគីឡូម៉ែត្រលេខ៩ ហើយរាលដាលដល់លំនៅឋានលោកជំទាវម៉ាណ ណាវីហើយ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​របស់​ពលរដ្ឋ អ៊ី​ស្លា​ម ចំនួន​២​ខ្នង​ក្នុង​នោះ​១​ខ្នង​ជា​ផ្ទះ​ជួល​របស់​លោក​ជំទាវ ម៉ា​ណ ណា​វី ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​រង​ការ​ខូចខាត​ទាំងស្រុង​។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​១០​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​របស់​ពលរដ្ឋ អ៊ី​ស្លា​ម ចំនួន​២​ខ្នង​ក្នុង​នោះ​១​ខ្នង​ជា​ផ្ទះ​ជួល​របស់​លោក​ជំទាវ ម៉ា​ណ ណា​វី ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​រង​ការ​ខូចខាត​ទាំងស្រុង​។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៤ នៅ​គីឡូម៉ែត្រ​លេខ​៩ ក្នុងភូមិ​ទី​២ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ចេញពីផ្ទះ​លក់​អីវ៉ាន់​ចាបហួយ​ធ្វើ​ពី​ថ្ម​ក្រោម និង​ឈើ​លើ​ដែល​មាន​ម្ចាស់​ឈ្មោះ​សុះ សា​រោះ ភេទ​ស្រី អាយុ​៧៧​ឆ្នាំ ហើយ​បាន​ឆេះ​រាលដាល​យ៉ាង​រហ័ស​ទៅ​ផ្ទះ​ឈើ​មួយ​ខ្នង​ទៀត របស់​លោក​ជំទាវ ម៉ា​ណ ណា​វី ដែល​បាន​ជួល​ទៅ​អោយឈ្មោះ ស្រី អាយុ​៤៥​ឆ្នាំ លក់​ខ្មៅ​និង​អំពៅ ។

តាម​ឈ្មោះ តាំ រ៉ា​សាត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ដែល​ត្រូវជា​កូនប្រសារ ម្ចាស់ផ្ទះ ដើម​ឡើយ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្តាយក្មេក និង​ប្រពន្ធ​របស់​គាត់ ស្ថិត​នៅ​ក្នុងផ្ទះ ហើយ​ភ្លើង​បាន​ឆាបឆេះ នៅ​ជាន់​លើ និង​រាលដាល​យ៉ាង​រហ័ស ។

ទាក់ទិន​ការ​កើតហេតុ​អគ្គិភ័យ​នេះ កូនប្រសារ​ម្ចាស់ផ្ទះ​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី (​ទុ​ស្សេ​ខ្សែភ្លើង​) ។ នៅ​ក្នុង​ហេតុការណ៍​នេះ គេ​ឃើញ​លោក ជិន ប៊ុ​ន ធឿ​ន អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ភ្លាម ដឹកនាំ​កម្លាំង​សហការ​ជាមួយ​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ដើម្បី​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ ។

តាម​របាយការណ៍​បឋម​របស់​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៣​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ក្នុង​នោះ​រថយន្ត​កា​រិ​.​អគ្គិភ័យ​ចំនួន ១១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១១​ឡាន ស្មើនឹង​៤៤​ម៉ែត្រគូប​,​រថយន្ត​អគ្គិភ័យ​បុរី​វិមាន​ភ្នំពេញ​ចំនួន​០១​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន ០១​ឡាន​,​រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុនស្រា​ចំនួន ០១​គ្រឿង បាន​បាញ់​រលត់​នៅ​ម៉ោង​១១​និង​១៥​នាទី​ព្រឹក នា​ថ្ងៃខែ​ឆ្នាំ​ដដែល ។

តាម​នគរបាល​បានអោយ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​បណ្តាល​អោយ​ផ្ទះ​ដើម​ភ្លើង​ជា​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម​ទំហំ​០៦​ម៉ែត្រ​គុណ​១១​ម៉ែត្រ រួម​ជាមួយ​សម្ភារៈ​បាន​រង​ការ​ខូចខាត​ទាំងស្រុង ហើយ​ឆេះ​រាលដាល​ទៅ​ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​ចំនួន​០១​ខ្នង​ទៀត (​ដែល​ជា​ផ្ទះ​ជួល​លោក​ជំ​ទា​ម៉ា​ណ ណា​វី​) អស់ទាំង​ស្រុង​រួម​ទាំង​ម៉ូតូ​ម៉ាក Viva ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង​ផ្លា​ក​លេខ​ភ្នំពេញ 1AW. 6129 ព្រមទាំង​ឆេះ​រោល​ៗ​ជញ្ជាំង​ផ្ទះ​វីឡា​របស់​លោក​ជំទាវ​ម៉ា​ណ ណា​វី រង​ខូចខាត​ប្រមាណ​២០% និង​ឆេះ​រោល​ដល់​ជញ្ជាំង​ផ្ទះថ្ម​នៅ​ខាងក្រោយ​រង​ការ​ខូចខាត​ប្រមាណ​១០%​។

ទោះបីជា​យ៉ាងណា ពុំ​បណ្តាល​អោយ​មនុស្ស ស្លា​.​ប់ ឬ​រង​របួស​ឡើយ ។ តាម​របាយការណ៍​បានអោយ​ដឹង​ដែល​ថា អគ្គិភ័យ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ