ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​គេង លេង​ទូរស័ព្ទ​ច្រើន សុខភាព​នឹង​គ្រោះថ្នា.ក់​ណាស់

20 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​គ្រោះថ្នាក់​ដែល​អ្នក​នឹង​ប្រឈម​ក្រោយ​លេង​ទូរស័ព្ទ​ច្រើន​មុន​គេង​។ តើ​មាន​អ្វី​ខ្លះទៅ? -​ប្រសិនជា​អ្នក​តែងតែ​លេង​ទូរស័ព្ទ​មុន​ចូល​គេង នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ប្រែជា​ស្រអាប់ ចេញ​ខ្លាញ់ កើត​មុន និង​ស្នាម​អ៊ុ​ច​ខ្មៅ​។ ដូចនេះ បើ​អ្នក​មិន​ចង់​ឲ្យ​ស្បែក​ប្រែជា​អាក្រក់…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​គ្រោះថ្នាក់​ដែល​អ្នក​នឹង​ប្រឈម​ក្រោយ​លេង​ទូរស័ព្ទ​ច្រើន​មុន​គេង​។ តើ​មាន​អ្វី​ខ្លះទៅ?

-​ប្រសិនជា​អ្នក​តែងតែ​លេង​ទូរស័ព្ទ​មុន​ចូល​គេង នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ប្រែជា​ស្រអាប់ ចេញ​ខ្លាញ់ កើត​មុន និង​ស្នាម​អ៊ុ​ច​ខ្មៅ​។ ដូចនេះ បើ​អ្នក​មិន​ចង់​ឲ្យ​ស្បែក​ប្រែជា​អាក្រក់ គួរតែ​កែ​ទម្លាប់​មួយ​នេះ​ចេញ​ឲ្យ​បាន​។

-​មុន​ពេល​ដែល​អ្នក​គេង បើ​អ្នក​មើល​ទូរស័ព្ទ​ច្រើន ភ្នែក​នឹង​ប្រែជា​ស្ងួត​ខ្លាំង​ណាស់​។ ជា​ពិសេស ក៏​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ប្រែជា​មើល​អ្វី​មិនសូវ​ច្បាស់​ផង​ដែរ​។ ដូចនេះ យូរ​ទៅ​ភ្នែក​របស់​អ្នក​នឹង​កើត​បញ្ហា​ធំ​ជា​មិន​ខាន​ឡើយ​។

-​​មិន​ថា​អ្នក​អង្គុយ ឬ​ដេក​លេង​ទូរស័ព្ទ​ទេ គឺ​សុទ្ធតែ​ប៉ះពាល់​ដល់​សុខភាព​ឆ្អឹងខ្នង​របស់​អ្នក​ទាំងអស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ឆ្អឹងខ្នង​អ្នក​អាច​ប្រែជា​ខូច​ទម្រង់ និង​រូបរាង​បាន​។

-​​ការ​លេង​ទូរស័ព្ទ​ច្រើន​មុន​ចូល​គេង ក៏​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​គេង​លក់​បាន​ផង​ដែរ ដោយសារ​តែ​ពន្លឺ​នៃ​ទូរស័ព្ទ​ទាំងនោះ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​នោះ​ឡើយ​។ ដូចនេះ ព្រឹក​ឡើង​នឹង​គ្មាន​កម្លាំង និង​ស្មារតី​បំពេញការងារ​អ្វី​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ