ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំកំពុង​តែ​រៀបចំ​ដាក់ឱ្យ​ដំណើរការ​ប្រើប្រាស់​អាជ្ញា​បណ្ណ​តាម​អេ​ឡិច​ត្រូ​និក

1 ម៉ោង មុន
  • ភ្នំពេញ

ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ​សេវាកម្ម​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ យុវជន និង​កីឡា ក្រសួង​ជំនាញ​នេះ​ បាន​កំពុង​តែ​ប្រមូល​ធាតុ​ចូល​ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​លើ​ការ​ប្រើប្រាស់​អាជ្ញា​បណ្ណ​តាម​អេ​ឡិច​ត្រូ​និក ។

កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ គឺ​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក ហង់ ​ជួន​ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ប្រ​ពឹត្ត​ទៅ​ កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៦ ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការ​ពិនិត្យ​លើ​ការ​ផ្ដល់​យោបល់​របស់​វិស័យ​ឯកជន ដើម្បី​កែ​លម្អ​សេចក្ដីណែនាំ ឬ​ប្រព័ន្ធ​ដាក់​ដំណើរការ​អាជ្ញា​បណ្ណ​តាម​អេ​ឡិច​ត្រូ​និក​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ធានា​បាន​ថា​ ប្រព័ន្ធ​អន​ឡាញ​នេះ​ ពិតជា​ផ្ដល់​ភាព​ងាយស្រួល ច្បាស់លាស់ និង​មាន​តម្លាភាព អនុលោម​តាម​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដី​ពី​ការ​ចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​ទិន្នន័យ​កម្ពុជា
​(​ហៅ​កាត់​ថា CamDX) ដើម្បី​ចូលរួម​លើកកម្ពស់​បរិយាកាស​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​ ។