ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកបង្កើនការនាំចេញផលិតផលទឹកដោះគោមកកម្ពុជារហូតដល់៦០០ភាគរយ

2 ម៉ោង មុន
  • ភ្នំពេញ

ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​បាន​អះអាង​ នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៦​ ថា សហរដ្ឋអាមេរិក កំពុង​ពង្រីក​វត្តមាន​ផលិតផល​អា​មេ​រិ​ក​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​កសាង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រឹង​មាំ​ រវាង​ក្រុមហ៊ុន​អា​មេ​រិ​ក និង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​ចំណោម​ផលិតផល​ទាំងអស់​ ទឹកដោះគោ​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ទំនិញ​មួយ​ដែល​សហ​រដ្ឋអាមេរិក​បាន​បង្កើន​ការ​នាំ​ចេញ​មក​កាន់​កម្ពុជា​ច្រើន​បំផុត​មួយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ការ​នាំ​ចេញ​ផលិតផល​ទឹកដោះគោ​ពី​សហរដ្ឋអាមេរិក​មក​កាន់​កម្ពុជា បាន​កើនឡើង​រហូត​ដល់​៦០០ ភាគរយ នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦ ដែល​ផ្តល់​ឱកាស​ឱ្យ​អតិថិជន​កម្ពុជា​បាន​រីករាយ​ជាមួយ​ទឹកដោះគោ និង​ឈី​សរប​ស់អា​មេ​រិ​ក​ដែល​មានគុណ​ភាព​ខ្ពស់ និង​សម្បូរ​ទៅ​ដោយ​ជីវជាតិ​។

ពាក់ព័ន្ធ​នឹង​បច្ចុប្បន្នភាព​នៃ​ទីផ្សារ​ផលិតផល​មួយ​នេះ លោកស្រី គ្រី​ស្តា ហា​ដេ​ន (Krysta Harden) ប្រធាន​ក្រុមប្រឹក្សា​ការ​នាំ​ចេញ​ផលិតផល​ពី​ទឹកដោះគោ​អា​មេ​រិ​ក បាន​អញ្ជើញ​មក​រាជធានី​ភ្នំពេញ ដើម្បី​អបអរសាទរ​សមិទ្ធផល​ជោគជ័យ​ដ៏​អស្ចារ្យ នៃ​ផលិតផល​ទឹកដោះគោ​អា​មេ​រិ​ក​ក្នុង​ប្រទេស​កម្ពុជា​។

មក​ដល់​ពេល​នេះ សហរដ្ឋអាមេរិក គឺជា​ប្រទេស​ផលិត​ផលិតផល​ទឹកដោះគោ​ធំ​ជាងគេ​ទី​ពីរ​នៅ​លើ​ពិភពលោក ហើយ​មាន​ផលិតផល​ឈី​ស​ច្រើន​ជាង​១.០០០​ប្រភេទ​។