ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសាធារណការបំភ្លឺរឿងភ្លើងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុអនុវត្តតាមគោលការណ៍ និងមាត្រដ្ឋានទទួលស្គាល់ពីអន្តរជាតិ

20 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បំភ្លឺ​រឿង​ភ្លើង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ អនុវត្ត​តាម​គោលការណ៍ និង​មាត្រដ្ឋាន​ដែល​ទទួលស្គាល់​ពី​អន្តរជាតិ ។ លោក​ផ​ន រឹម…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បំភ្លឺ​រឿង​ភ្លើង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ អនុវត្ត​តាម​គោលការណ៍ និង​មាត្រដ្ឋាន​ដែល​ទទួលស្គាល់​ពី​អន្តរជាតិ ។

លោក​ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សរសេ​លើ​បណ្តាញ​សង្គម កាលពី​ថ្មី​ៗ​នេះ​ថា មាន​ច​ម្ង​ល់ សំណួរ និង​សំណូមពរ​របស់​បងប្អូន ប្រជាពលរដ្ឋ អ្នក​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ពាក់ព័ន្ធ​នឹង​ភ្លើង​បំភ្លឺ​ផ្លូវ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ឆ្លើយ​តប​នឹង​មតិយោបល់​របស់​សាធារណជន ពាក់ព័ន្ធ​នឹង​ការ​បំពាក់​ភ្លើង​បំភ្លឺ តាម​ដងផ្លូវ​ល្បឿន​លឿន ៖ ១- ផ្លូវ​ល្បឿន​លឿន​ត្រូវ​បាន​បំពាក់​នូវ​ប្រព័ន្ធ​ចំណាំងផ្លាត​លើ​ផ្លូវ ដែល​អាច​ឆ្លុះ​បញ្ចាំង​ឃើញ​គំនូស​ផ្លូវ ទ្រូងផ្លូវ គំនូស​បែងចែក​គន្លង​ផ្លូវ និង​របាំង​កណ្តាល​បាន​យ៉ាង​ច្បាស់លាស់ ។ ពេល​អ្នកបើកបរ​បើកភ្លើង​បំភ្លឺ​ផ្លូវ​ខាង​មុខ នៅ​ពេល​យប់ ប្រព័ន្ធ​ចំណាំងផ្លាត​គន្លង​ផ្លូវ​ទាំង​សងខាង នឹង​ផ្លា​ត​ពន្លឺ​បាន​យ៉ាង​ច្បាស់ នៅ​ពេល​ប៉ះ​ជាមួយ​ភ្លើង​រថយន្ត ។

២- ផ្លូវ​ល្បឿន​លឿន គឺ​មិន​អនុញ្ញាតិ​ឱ្យ​អ្នក​ថ្មើរជើង ទោចក្រយាន​(​កម្លាំង​ក្រោម​៥០០CC) ត្រីចក្រយាន យាន​អូស​ដោយ​សត្វ ម៉ូតូ​កង់​បួន​ប្រើប្រាស់​ផ្លូវ​នេះ​ទេ ។ ភ្លើង​បំភ្លឺ​ផ្លូវ​ជា​ធម្មតា គឺ​រចនា​ឡើង​ដើម្បី​សម្រួល​ដល់​អ្នក​ថ្មើរ​ជើរ និង​ទោច​ក្រ ឬ​ត្រីចក្រយាន​ក្នុង​ករណី​គ្មាន​ពន្លឺ​បញ្ចាំង ឬ​ខ្សោយ​ពន្លឺ ។

៣- ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល ព្រមទាំង​គិតគូរ​អំពី​បរិស្ថាន និង​ផល​ប៉ះពាល់​ផ្សេង​ៗ​ជាយថាហេតុ ម្យ៉ាងវិញទៀត​បង្គោល​ភ្លើង​ត្រូវ​មាន​ចន្លោះ​កំណត់ ពន្លឺ​ដែល​បំភ្លឺ​តាម​ផ្លូវ អាច​មានការ​បំភ្លឺ​មិន​ស្មើគ្នា ខ្លះ​ភ្លឺ​ខ្លះ​ងងឹត ។

ក្នុង​ការ​បើកបរ​ដោយ​ល្បឿន​លឿន ការ​ប្រែប្រួល​ពន្លឺ​បែប​នេះ អាច​ធ្វើ​ឱ្យ​ភ្នែក​អស់កម្លាំង ឆាប់​ហត់ និង​បង្ក​ការ​ងងុយ​ក្នុង​ការ​បើកបរ ដែល​អាច​បណ្តាល​ឱ្យ​មាន​ហានិភ័យ​លើ​សុវត្ថិភាព​ចរាចរណ៍ ។ ការ​មិន​ដំឡើង​អំ​ពូ​ល​ភ្លើង​បំភ្លឺ តាម​ដងផ្លូវ គឺជា​ការ​អនុវត្ត​តាម​គោលការណ៍ និង​មាត្រដ្ឋាន​ដែល​ទទួលស្គាល់​ពី​អន្តរជាតិ ។

សូម​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ចំពោះ​ការ​ចូលរួម​បញ្ចេញមតិ​ស្ថាបនា ប្រកបដោយ​សីលធម៌ ពាក់ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា មតិយោបល់​របស់​លោក​អ្នក​ពិតជា​មាន​សារៈសំខាន់ សម្រាប់​ធ្វើការ​កែ​លម្អ បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត ដើម្បី​ផ្តល់​សេវាកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ