ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នប្រយែងបងប្អូន! ត្រឹមតែ៦ថ្ងៃ រកឃើញអ្នកឆ្លងកូវីដរហូតដល់៤០នាក់ សុទ្ធតែឆ្លងក្នុងសហគមន៍ទៀត

19 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា ថ្ងៃនេះ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ចំនួន​៩​នាក់​បន្ថែម​ទៀត​ហើយ ឆ្លង​ក្នុង​សហគមន៍ ខណៈ​ជា​សះស្បើយ​១២​នាក់​ដែរ ។ បើ​គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែមិថុនា ដល់​ថ្ងៃ​ទី​០៦…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា ថ្ងៃនេះ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ចំនួន​៩​នាក់​បន្ថែម​ទៀត​ហើយ ឆ្លង​ក្នុង​សហគមន៍ ខណៈ​ជា​សះស្បើយ​១២​នាក់​ដែរ ។ បើ​គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែមិថុនា ដល់​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥​នេះ មាន​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​រហូត​ដល់ ៤០​នាក់​បន្ថែម​ទៀត ដែល​សុទ្ធតែ​ឆ្លង​ក្នុង​សហគមន៍ ។

ក្រសួងសុខាភិបាល​បាន​អំពាវនាវ​អោយ​ប្រជាជន​កម្ពុជា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ថ្មី ហើយ​ក៏​អំពាវនាវ​ផង​ដែរ អោយ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ពិសេស​ចំពោះ​អ្នកមាន​សុខភាព​ទន់ខ្សោយ និង​មនុស្ស​ចាស់ជរា ។

ដូច្នេះ ប្រជាជន​កម្ពុជា​ទាំងអស់ គួរតែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំអោយ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ដែល​ក្រសួង​ឱ្យ​យល់​ថា វា​ឆ្លង​រហ័ស​ជាង​មុន ។ ទន្ទឹម​នោះ អ្នក​ដែល​មាន​សុខភាព​ទន់ខ្សោយ​ក៏​គួរតែ​ទៅ​ចាក់​វ៉ាក់សាំង​តាម​ការ​អំពាវនាវ​របស់​ក្រសួងសុខាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ