ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​មិន​ដល់​សោះ​ថា ពោត​បារាំង​មាន​ប្រយោជន៍​ច្រើន​បែប​នេះ

17 ម៉ោង មុន

ពោត​បា​រាំងជា​បន្លែ​ដែល​ពេញ​និយម​ណាស់​ឥឡូវនេះ មនុស្ស​ភាគច្រើន​ចាប់អារម្មណ៍​យក​ពោត​បារាំង​មក​ធ្វើ​ម្ហូប​ជា​ច្រើន​មុខ​។ សំខាន់​វា​មាន​សារ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ដែល​គ្នា​យើង​មិនសូវ​បានដឹង​។ ១. មាន​សារធាតុចិញ្ចឹម​ច្រើនពោត​បារាំង​សម្បូរ​វីតាមីន C និង K ដែល​វីតាមីន C…

ពោត​បា​រាំងជា​បន្លែ​ដែល​ពេញ​និយម​ណាស់​ឥឡូវនេះ មនុស្ស​ភាគច្រើន​ចាប់អារម្មណ៍​យក​ពោត​បារាំង​មក​ធ្វើ​ម្ហូប​ជា​ច្រើន​មុខ​។ សំខាន់​វា​មាន​សារ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ដែល​គ្នា​យើង​មិនសូវ​បានដឹង​។

១. មាន​សារធាតុចិញ្ចឹម​ច្រើន
ពោត​បារាំង​សម្បូរ​វីតាមីន C និង K ដែល​វីតាមីន C ល្អ​ចំពោះ​ប្រព័ន្ធ​ការពារ​រាង​កាយ និង​វីតាមីន K សំខាន់​ចំពោះ​កំណក​ឈាម​។ លើស​ពី​នេះ​វា​មាន​ជាតិ​កាឡូរី​ទាប តែ​មាន​ប្រូតេអ៊ីន និង​ជាតិ​កាក​សរសៃ​ច្រើន​។

២. សម្បូរ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម
ពោត​បារាំង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន និង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ក្នុង​ការ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ចម្បង​គឺ Polyphenols រួម​ទាំង Flavonoids វីតាមីន A និង វីតាមីន C​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​របប​អាហារ​ដែល​មាន Polyphenols ច្រើន​ជួយ​ដល់​សុខភាព​បេះដូង​។

៣. ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង
ជាតិ​កូ​លេ​ស្តេ​រ៉ុល​ខ្ពស់ អាច​ប្រឈម​នឹង​ជំងឺ​បេះដូង​។ ដោយសារ​តែ​ពោត​បារាំង​មាន​ជាតិ​រំអិល នៅ​ពេល​ដែល​ចូល​ទៅ​ក្នុង​ខ្លួន វា​នឹង​ផ្សំគ្នា​ជាមួយ​ជាតិ​កូ​ល​ស្តេ​រ៉ុល​អំឡុង​ពេល​កំពុង​រំលាយ ហើយ​វា​នឹង​ចេញ​មក​ក្រៅ​វិញ​ដោយ​មិន​ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​យក​បាន​ទេ​។

៤. ជួយ​ប្រឆាំង​នឹង​ជំងឺមហារីក និង កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម
ប្រូតេអ៊ីន​មួយ​ក្នុង​ចំណោម​ប្រូតេអ៊ីន​ជា​ច្រើន​ក្នុង​ពោត​បារាំង ដែល​ហៅ​ថា Lectins អាច​ទប់ស្កាត់​ការ​លូតលាស់​កោសិកា​មហារីក​ក្នុង​រាង​កាយ​បាន​។ លើស​ពី​នេះ​ការ​ធ្វើ​ពិសោធន៍​ក៏​បាន​បង្ហាញ​ថា​ញ៉ាំ​ពោត​បារាំង​ក៏​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ