ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​គេ​ដួល​ម៉ូតូ​រត់ទៅ​ជួយ​លើក ​បែរជា​ត្រូវគេ​ចា.ក់​​ស្លា.ប់​ ក្បែររបងវត្តស្ទឹងមានជ័យ

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ខណៈកំពុង​ដើរទៅផ្ទះ​​ ក៏ឃើញ​​យុវជន២នាក់ជិះ​ម៉ូតូ​មួយគ្រឿងដួល ក៏​រត់​​ទៅ​ជួយ​លើក ប៉ុន្តែ​ពេល​បុរសរូបនោះ​ទៅ​ដល់​ ពុំ​ដឹង​ថា​មាន​ទំនាស់​ពាក្យ​សំដី​រឿង​អ្វី​នោះ​ទេ ​ឈាន​ដល់​ប្រើ​ហឹ​ង្សា​ឈ្លោះប្រកែក​គ្នា ធ្វើ​ឲ្យ​ភាគី​ខាងយុវជនជិះម៉ូតូយកកាំបិតចា.ក់​​បុរសរូបនោះ​ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ចំណែក​ជន​បង្ក​រត់គេច​ខ្លួន​បាត់​ស្រមោល…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ខណៈកំពុង​ដើរទៅផ្ទះ​​ ក៏ឃើញ​​យុវជន២នាក់ជិះ​ម៉ូតូ​មួយគ្រឿងដួល ក៏​រត់​​ទៅ​ជួយ​លើក ប៉ុន្តែ​ពេល​បុរសរូបនោះ​ទៅ​ដល់​ ពុំ​ដឹង​ថា​មាន​ទំនាស់​ពាក្យ​សំដី​រឿង​អ្វី​នោះ​ទេ ​ឈាន​ដល់​ប្រើ​ហឹ​ង្សា​ឈ្លោះប្រកែក​គ្នា ធ្វើ​ឲ្យ​ភាគី​ខាងយុវជនជិះម៉ូតូយកកាំបិតចា.ក់​​បុរសរូបនោះ​ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ចំណែក​ជន​បង្ក​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍ខាងលើនេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០​ខែមិថុនា ឆ្នាំ​២០២៥ នៅ​ក្បែរ​បង​វត្ត​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

តាម​ការ​បញ្ជាក់​ពី​ឪពុក​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​សុំ​លុយ​ពី​ម្តា​យមក​ទិញ​បារី​ជក់​និង​ទឹកបរិសុទ្ធ​១​ដប រួច​ក៏​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ពេល​នោះ​ស្រាប់តែ​មាន​យុវ​ជន​​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​មិន​ស្គាល់​ម៉ាក ឌុ​ប​គ្នា​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​បេតុង​ក្បែរ​បង​វត្ត​ស្ទឹង​មាន​ជ័យ ​បាន​ដួល​ប្រាវ ។ ភ្លាម​នោះ​ដែរ​ជន​រង​គ្រោះ​ក៏​បានរ​ត់ទៅ​ជួយ​លើក​ម៉ូតូ​ ប៉ុន្តែ​ពេល​ទៅ​ដល់​ ពុំ​ដឹង​ថា​មាន​ទំនាស់​ពាក្យ​សំដី​រឿង​អ្វី​នោះ​ទេ​ ទើបឈាន​ដល់​ប្រើ​ហិ​ង្សា​ឈ្លោះប្រកែក​គ្នា ធ្វើ​ឲ្យ​ភាគី​ជន​ដៃដល់​យក​កាំបិត​ចាក់​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ហើយ​ជន​បង្ក​បាន​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ទើប​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ពិនិត្យ​នៅ​ទីតាំង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​រួច​ក៏​ទាក់ទង​មន្ត្រី​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ចុះ​មក​ពិនិត្យ​​សពជនរងគ្រោះ​​ បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រួច​ក៏​ធ្វើ​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រីឯ​ជន​បង្ក​សមត្ថកិច្ច​និង​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​តាម​ឃាត់​យក​មក​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ