ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ខ្សែ​អា​គុយ​សូ​ឡា​ បង្ក​ជា​អគ្គិ​ភ័យ​ឆេះ​ផ្ទះ​អស់​គ្រឿងក្នុង​

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  អគ្គិភ័យ​បាន​លេប​ត្របាក់​អស់​គ្មាន​សល់នូវ​ទ្រព្យសម្បត្តិ  និងសម្ភារប្រើប្រាស់​នានានៅ​ក្នុងផ្ទះ​ដែល​គេ​សន្និដ្ឋាន បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង​អា​គុយ​សូ​ឡា កាល​ពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ មិថុនា ស្ថិតនៅ​ចំណុច​ភួ​មិ​បួរ  ឃុំ​បួរ ស្រុក​ភ្នំព្រឹក…

ខេត្តបាត់ដំបង​ ៖  អគ្គិភ័យ​បាន​លេប​ត្របាក់​អស់​គ្មាន​សល់នូវ​ទ្រព្យសម្បត្តិ  និងសម្ភារប្រើប្រាស់​នានានៅ​ក្នុងផ្ទះ​ដែល​គេ​សន្និដ្ឋាន បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង​អា​គុយ​សូ​ឡា កាល​ពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ មិថុនា ស្ថិតនៅ​ចំណុច​ភួ​មិ​បួរ  ឃុំ​បួរ ស្រុក​ភ្នំព្រឹក តែ​ពុំ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ​។

​សេចក្ដី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា  លំនៅ​ឋាន​នោះ​ធ្វើ​ពី​ដែក និង​ប្រក់​ស័ង្កសី​មាន​ទំហំ​៤​ម៉​x៦​ម៉ ដែល​មាន​ម្ចាស់​ឈ្មោះ​សួង សា​មុន ភេទប្រុស​ អាយុ​៣៣​ឆ្នាំ​ ។  សេចក្ដី​រាយ​ការ​ណ៍ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់ផ្ទះ​បាន​ប្រើប្រាស់​ភ្លើង​សូ​ឡា  ហើយ​ទំនងជា​ទុ​ស្សេ​ខ្សែភ្លើង​អា​គុយ ទើប​បង្ក​ជា​អគ្គិ​ភ័យ​ទាំង​ថ្ងៃត្រង់​តែ​ម្ដង​ ។

​បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា លំនៅ​ឋាន​ខាងលើ​នេះ ខូចខាត​ស្ទើរ​ទាំងស្រុង​នូវ​ទ្រព្យសម្បត្តិ និង​សម្ភារប្រើប្រាស់​នានា​ដែល​ទុក​នៅ​ក្នុងផ្ទះ​ ។ ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​របស់​សមត្ថកិច្ចមិន​បាន​ចេញ​អន្តរា​គម​ន៍​​ទាន់​ពេល​ទេ ព្រោះតែ​ទីតាំង​កើតហេតុនៅ​ឆ្ងាយ និង​ផ្លូវ​ចេញចូល​មិន​អំណោយផល ​។

​ក្រោយ​​កើតហេតុ​ភ្លាម​ៗ គេ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​នៅឡើយ​ទេ  តែ​មន្ត្រី​ជំនាញ និង​​អាជ្ញាធរ​ដែនដី​កំពុង​សួរនាំ​គ្រួសារ​ជន​រង​គ្រោះ​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ