ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និងជប៉ុន លើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មកពិភាក្សាក្នុងជំនួបថ្នាក់ដឹកនាំការបរទេស

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម NAMAZU Hiroyuki អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ចូល​ជួប​សម្តែង​ការ​គួរសម ក្នុង​ឱកាស​ដែល ឯកឧត្តម NAMAZU Hiroyuki អញ្ជើញ​មក​កម្ពុជា ដើម្បី​ធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​ថ្នាក់ឧត្តម​មន្ត្រី​លើក​ទី​៣ រវាង​ក្រសួងការបរទេស​ទាំង​ពីរ ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ប្រាក់ សុ​ខុន បាន​ប្រកាស​នា​ថ្ងៃ​ទី​២៥ ខែធ្នូ​នេះ ។

ក្នុង​ជំនួប ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន និង​ឯកឧត្តម NAMAZU Hiroyuki បាន​ផ្លាស់​ប្តូរ​យោបល់​អំពី​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ជប៉ុន ព្រមទាំង​បាន​ពិភាក្សា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​កង្វល់​រួម រួម​ទាំង​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ផង​ដែរ ។

ជំនួប​នេះ​ឆ្លុះ​បញ្ចាំង​ពី​តួនាទី​យ៉ាង​សំខាន់​របស់​ជប៉ុន ក្នុង​នាម​ជា​មិត្តភក្តិ​ដ៏​ល្អ ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ស្ថិរភាព និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ក៏​ដូច​ជា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ