ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំងរងគ្រោះ ! មើលទិដ្ឋភាពផ្ទះសម្បែងពលរដ្ឋខ្មែរនៅស្រុកស្វាយចេករងការបា.ញ់ផ្លោងពីទាហានថៃ

4 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ ទិដ្ឋភាព​នៃ​ការ​ខូចខាត​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ពី​ការ​បាញ់​ផ្លោង និង​ទម្លាក់​គ្រាប់បែក​ដោយ​មិន​រើសមុខ មិន​រើស​ទីតាំង​ពី​សំណាក់​ទាហាន​ឈ្លានពាន​ថៃ​កាលពី​ពេល​ថ្មី​ៗ​នេះ​។ នេះ​បើ​យោង​តាម​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៥ ខែធ្នូ…

ខេត្តបន្ទាយមានជ័យ ៖ ទិដ្ឋភាព​នៃ​ការ​ខូចខាត​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ពី​ការ​បាញ់​ផ្លោង និង​ទម្លាក់​គ្រាប់បែក​ដោយ​មិន​រើសមុខ មិន​រើស​ទីតាំង​ពី​សំណាក់​ទាហាន​ឈ្លានពាន​ថៃ​កាលពី​ពេល​ថ្មី​ៗ​នេះ​។ នេះ​បើ​យោង​តាម​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ ។

ចាប់តាំងពី​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៥ ទាហាន​ឈ្លានពាន​ថៃ បាន​បាញ់ប្រហារ ព្រមទាំង​ទ​ម្លា​.​ក់​គ្រាប់បែក ដោយ​អាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ និង​យន្តហោះ​ចម្បាំង​លើ​មូលដ្ឋាន​ស៊ី​វិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​នានា​ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា​ជា​ច្រើន​កន្លែង រួម​មាន វត្ត​អារាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ ទីប្រជុំជន​។​ល​។ ដែល​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ