យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ម្អមដែលជាបន្លែមានក្លិនក្រអូបឈ្ងុយសម្រាប់ដាក់ក្នុងសម្លម្ជូរគ្រឿង ឬសម្លម្ជូរស្រែរបស់យើងនោះ គឺជាឱសថធម្មជាតិដ៏អស្ចារ្យដែលមានសមត្ថភាពជួយកម្ចាត់ជាតិពុលចេញពីរាងកាយបានយ៉ាងស្អាតល្អ។
តាមរយៈការសិក្សាបានបង្ហាញថា នៅក្នុងរុក្ខជាតិម្អមមានផ្ទុកនូវសមាសធាតុសកម្ម ដែលដើរតួនាទីជាភ្នាក់ងារសម្លាប់ពពួកមេរោគ និងបាក់តេរីដែលបង្កគ្រោះថ្នាក់នៅក្នុងប្រព័ន្ធរំលាយអាហារ និងក្នុងឈាម។ ការទទួលទានម្អមមិនត្រឹមតែជួយសម្អាតជាតិពុលដែលកកស្ទះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យកាន់តែរឹងមាំក្នុងការទប់ទល់នឹងការឆ្លងមេរោគផ្សេងៗពីខាងក្រៅផងដែរ។
ដើម្បីទាញយកអត្ថប្រយោជន៍ពីម្អមមកធ្វើជាឱសថបន្សាបជាតិពុល និងសម្លាប់មេរោគ អ្នកអាចអនុវត្តតាមវិធីងាយៗខាងក្រោម៖
វិធីទី១៖ យកម្អមស្រស់ដែលលាងសម្អាតបានស្អាតល្អ មកទទួលទានជាបន្លែអន្លក់ជាមួយអាហារប្រចាំថ្ងៃ។ ការទទួលទានស្រស់បែបនេះ ជួយឱ្យរាងកាយទទួលបាននូវជាតិប្រេងសំខាន់ៗ និងវីតាមីនបានពេញលេញបំផុត។
វិធីទី២៖ យកម្អមមួយក្ដាប់តូចមកដាំទឹកឱ្យពុះ រួចទុកឱ្យនៅក្ដៅឧណ្ហៗសម្រាប់ផឹកជាទឹកតែជារៀងរាល់ព្រឹក។ ទឹកតែម្អមនេះនឹងជួយលាងសម្អាតជាតិពុលក្នុងតម្រងនោម និងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានយ៉ាងរលូន។
វិធីទី៣៖ បន្ថែមម្អមឱ្យបានច្រើនក្នុងមុខម្ហូបដូចជា សម្លម្ជូរ ឬញាំផ្សេងៗ ប៉ុន្តែគួរដាក់វានៅពេលដែលម្ហូបឆ្អិនល្មម ដើម្បីកុំឱ្យបាត់បង់ក្លិនក្រអូប និងសារធាតុឱសថដែលមាននៅក្នុងនោះ៕
ចែករំលែកព័តមាននេះ