ខេត្តបាត់ដំបង ៖ ក្រសួងមហាផ្ទៃបានប្រកាសនារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានផ្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទ ចូលភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង ។
បន្ថែមពីនេះទៀតក្រសួងការពារជាតិបានប្រកាសនារសៀលថ្ងៃទី២៥ ខែធ្នូនេះថា ៖ ចាប់ពីម៉ោង៩:៥៨នាទី ដល់ម៉ោង១១:០០នាទី យោធាថៃបានបា.ញ់ផ្លោងសរុប២៨គ្រាប់ ចូលភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ក្រសួងការពារជាតិបានបញ្ជាក់ថា ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ៕
ចែករំលែកព័តមាននេះ