ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិន​អាច​ចាញ់ ថៃ​មិន​អាច​ឈ្នះ ខណៈ​ទា​ហាន​ថៃ​ស្លា.ប់​គរ​ជើង​គ្នា​ក្នុង​ព្រៃ​កម្ពុជា

44 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក ហ្ស​ង់ ហ្វ្រ​ង់​ស័​រ តាន់ បាន​បង្ហាញ​សំ​ណេ​រ​មួយ​បង្ហាញ​ពី​ជម្លោះ​កម្ពុជា​-​ថៃ​ ដែល​បាន​អូស​បន្លា​យមក​ពេល​នេះ​ មាន​រយៈពេល​១៨​ថ្ងៃ​ថា…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក ហ្ស​ង់ ហ្វ្រ​ង់​ស័​រ តាន់ បាន​បង្ហាញ​
សំ​ណេ​រ​មួយ​បង្ហាញ​ពី​ជម្លោះ​កម្ពុជា​-​ថៃ​ ដែល​បាន​អូស​បន្លា​យមក​ពេល​នេះ​ មាន​រយៈពេល​១៨​ថ្ងៃ​ថា ភាគី​កម្ពុជា​មិន​អាច​ចាញ់ ហើយ​ភាគី​ថៃ​មិន​អាច​ឈ្នះ ។

តាម​រយៈ​សំ​ណេ​រ​របស់​ឯកឧត្តម ហ្ស​ង់ ហ្វ្រ​ង់​ស័​រ តាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៤ ធ្នូ បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម ​ដោយ​បាន​រៀបរាប់​ថា ២៣​ថ្ងៃ​ក្រោយមក​, ២៣​ថ្ងៃក្រោយ​ពី​ផ្តើម​វាយលុក​លើ​ទឹកដី​ខ្មែរ នៅ​បណ្តោយ​ព្រំដែន​ប្រវែង​ជាង​៨០០​គីឡូម៉ែត្រ​, កងទ័ព​ថៃ​វ័ណ្ត​ជើង​ក្នុង​សង្គ្រាមរ៉ាំរ៉ៃ​ ។

ឯកឧត្តម​ក៏​បាន​ប្រៀបធៀប​សង្គ្រាម​ឈ្លានពាន​កម្ពុជា​ពេល​នេះ​ ទៅ​នឹង​សង្គ្រាម​កាលពី​អតីត​របស់​ថៃ​ទៀត​ថា គឺជា​ «​សង្គ្រាម​លេណដ្ឋាន​» ដូច​ចម្បាំង​នៅ Verdun ក្នុង​ឆ្នាំ​១៩១៦ កាលសម័យ​សង្គ្រាមលោក​លើក​ទី​មួយ ៖ ចេញពី​លេណដ្ឋាន​, វ៉ៃ​សម្រុក​, យក​បាន​ទីតាំង​មួយ​កន្លែង តែ​មិនយូរ​ឡើយ​ត្រូវ​បាន​វ៉ៃ​រុញច្រាន​វិញ រួច​ហើយ​បាក់ទ័ព ក៏​នាំ​គ្នា​រត់​ចូល​លេណដ្ឋាន​វិញ​។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​បន្ត​ថា និយាយ​បែប​ផ្សេង ថៃ​ឈ្លានពាន ឈ្នះ​មិន​បាន​យូរ​, កម្ពុជា​ការពារ​ទឹកដី ដោយ​មិន​ចេះ​ចាញ់​។ ក៏​ប៉ុន្តែ សង្គ្រាម​នេះ បន្ត​សម្លាប់​យុទ្ធ​ជន​ទាំង​សងខាង​ដែល​សុទ្ធតែ​ជា​កូន​ៗ​នៃ​ប្រជាជាតិ​ថៃ និង​ជា​កុលបុត្រ​នៃ​ប្រជាជាតិ​កម្ពុជា​បន្ត​ពលី ។ ម្ខាង​ត្រូវ​គេ​បញ្ជូន​មក​ឱ្យ​ស្លាប់​ដើម្បី​វ៉ៃ​យក​ដី​និមិត្តរូប​ពីរ​បី​ចំអាម , ម្ខាង​ទៀត​ត្រូវ​ការពារ​ទឹកដី​ដូនតា បូរណភាព អធិបតេយ្យភាព យុត្តិធម៌ កិត្តិយស និង​ភាព​ថ្លៃថ្នូរ​។

ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​បាន​អះអាង​ថា ដើម្បី​លាក់បាំង​បរាជ័យ​នៅ​លើ​ដី​, កងទ័ព​ថៃ​បន្លឺ​សំឡេង​រន្ទះ​នៃ​យន្តហោះ​ចម្បាំង​F-16 ដែល​ទម្លាក់​គ្រាប់បែក​ពីលើ​អាកាស ដូច​ស្នូរ​កាំភ្លើង​ធំ​លាន់ឮ​បែក​មេឃ​នៃ​សមរភូមិ Verdun សម័យ​សង្គ្រាមលោក​លើ​ទី​មួយ​។ មិនមែន​ដើម្បី​ជ័យ​ជំនះ​ទៀត​ទេ តែ​ដើម្បី​បំភ័យ​ប្រជាជន​ខ្មែរ និង​ដើម្បី​ឃោសនា​ប្រាប់​ប្រជាជន​ថៃ​ថា កងកម្លាំង​របស់​គេ​កំពុង​ឈ្នះ​។

ដូច្នេះ ការ​ពិត​បាន​និង​កំពុង​បន្ត​ប្រឡាក់​ប្រតាក មុខមាត់​នៃ​នគរ​ថៃ​, កិត្តិយស​នៃ​មេទ័ព​ថៃ និង​និទានកថា នៃ​រដ្ឋាភិបាល​ថៃ​។ ហេតុ​អ្វី? ពីព្រោះ បណ្តា​យុទ្ធ​ជន​កំពុង​ពេញកម្លាំង​នៃ​ប្រទេស​មួយ​នេះ ស្លាប់​គរ​ជើង​គ្នា​ក្នុង​ព្រៃ​កម្ពុជា ក្នុង​សង្គ្រាម​មួយ​ឥត​ន័យ និង​ដើម្បី​បុព្វហេតុ​ស្នេហា​ជាតិ​មួយ​ក្លែងក្លាយ សម្រាប់​បំពេរ​អារម្មណ៍​នយោបាយ​របស់​ពួក​ជ្រុលនិយម​មួយ​ក្តាប់​តូច ។ ដោយ​លោក​សង្កត់ធ្ងន់​ផ្តាំ​ទៅ​ថា ថៃ​ត្រូវ​បញ្ឈប់​សង្គ្រាម​ឈ្លានពាន​មក​លើ​កម្ពុជា​ជា​បន្ទាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com