ខេត្តស្ទឹងត្រែង ៖ ខណ្ឌរដ្ឋបាលជលផលបានប្រារព្ធពិធីទិវាមច្ឆជាតិ ០១ កក្កដា ដែលរាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលជលផលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅទូទាំងប្រទេសក្នុងគោលបំណង ដើម្បីបំផុសស្មារតីក្នុងការចូលរួមថែរក្សាការពារនូវធនធានជលផលដ៏សំបូរបែបនៃយើង ។

កម្មវិធីនេះ បានប្រារព្ធធ្វើឡើងស្ថិតនៅក្រោយស្ថានីយ៍ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងភូមិភ្លុក ឃុំភ្លុកស្រុកសេសាន ខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ។ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានលើកឡើងថា មកដល់បច្ចុប្បន្ននេះ កន្លែងអភិរក្សជលផលនៅក្នុងកន្លែងនេសាទសហគមន៍ និងកន្លែងនេសាទបម្រុង មានចំនួនសរុប៧៨កន្លែង ក្នុងនោះ រួមមានអន្លង់អភិរក្សសត្វផ្សោតចំនួន០៣កន្លែង និងអន្លង់អភិរក្សត្រីមេពូជសហគមន៍ចំនួន៧៥កន្លែង ។

លោកបន្តថា សម្រាប់រនៈសម្បត្តិមានជីវិត គឺសត្វផ្សោតទឹកសាបនៅខេត្តស្ទឹងត្រែង គិតមកត្រឹមខែកក្កដា ឆ្នាំ២០២៥ គឺមានចំនួនប្រមាណ២៥-៣០ក្បាល ។ ក្រៅពីនេះ ខេត្តស្ទឹងត្រែងគឺនៅមានធនធានជលផលកម្រៗមួយចំនួនទៀតដែលនៅមានវត្តមានដូចជាត្រីបបែលយក្សទឹកសាប ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីប៉ាស៊ីអ៊ី ត្រីប៉ាវ៉ាមុខពីរ ត្រីប៉ាសាណាក់ ជាដើម។ល។

លោកប្រធានបន្ថែមថា ពិធីលែងកូនត្រីចម្រុះចំនួន១សែនក្បាល និងត្រីមេពូជចំនួន១៣០ គីឡូក្រាម ក្នុងនោះ រួមមាន កូនត្រីឆ្អិនចំនួន៦ម៉ឺនក្បាល កូនត្រីប្រាចំនួន២ម៉ឺនក្បាល និងកូនត្រីពោធិ៍ចំនួន២ម៉ឺនក្បាល និងត្រីមេពូជចំនួន១៣០គីឡូក្រាម មានត្រីគ្រំក្រាញ់ ប្រុស រៀល ឆ្អិន និងប្រា ដើម្បីបង្កើនផលស្តុកធម្មជាតិក្នុងតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ឲ្យ សំបូរហូរហៀរឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ ។

តំណាងវារីអគ្គិសនីសេសានក្រោម២ឱ្យក្រុមហ៊ុនបានលើឡើងថា នៅក្នុងទិវាមច្ឆជាតិថ្ងៃទី០១ កក្កដា ដែលជាថ្ងៃពិសេសមួយសម្រាបការថែរក្សាប្រពន្ធអេកូឡូហ្ស៊ីនិងមនុស្ស។ ជាមួយគ្នានេះ ក៏មានចាត់វិធានការជាច្រើនដើម្បីការពារជីវចម្រុះ និងបានសាងសង់ផ្លូវត្រីតាមធម្មជាតិដែលមានកម្ពស់ខ្ពស់បំផុត និងប្រវែងវែងជាងគេនៅលើពិភពលោក ដែលបានផ្តល់ផ្លូវជីវិតសម្រាប់ត្រីធ្វើការបន្លាស់ទី ។ ការតាមដានប្រសិទ្ធភាពឆ្លងត្រីជាច្រើនឆ្នាំបានបង្ហាញឲ្យឃើញថាផ្លូវត្រីមានប្រសិទ្ធភាពល្អ ។

រហូតមកដល់ឆ្នាំ២០២៥ នេះ យើងបានធ្វើសកម្មភាពលែងពូជត្រីសរុប៦ដង ដែលបានជំរុញធនធាននេសាទក្នុងបាតអាងកាន់តែមានភាពសំបូរបែប ។លោក សរ សុពុត្រា អភិបាលនៃគណៈសង្កត់ធ្ងន់អំពីបទល្មើសនេសាទចំពោះអ្នកប្រព្រឹត្តសកម្មភាពនិងអ្នក សមគំនិតបទល្មើស ។ លោកបន្តថា លោកបានក្តាប់នៅមុខសញ្ញាអស់ហើយ ។ លោកក៏បានព្រមានចាត់វិធានការតាមច្បាប់ ប្រសិនមិនបញ្ឈប់ ។

លោកលើកឡើងទៀតថា កន្លងមកនេះ លោកក៏បានបញ្ជាចាត់វិធានការបញ្ជូនជនល្មើសទៅតុលាការអនុវត្តតាមគោលការណ៍ច្បាប់ផងដែរ ។ គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែងយើងបានរៀបចំទិវាមច្ឆជាតិនេះចំនួន២២លើករួចមកហើយ នៅតាមបណ្តាប្រភពទឹកនានានៅក្នុងខេត្ត ៕





ចែករំលែកព័តមាននេះ