ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតី ៖ តាមរយៈយុទ្ធសាស្ត្រគោលនយោបាយគ្មានប្រទេសណាមួយអាចប្រមា.ថមើលងាយកម្ពុជាបាននោះទេ

4 ម៉ោង មុន

ខេត្តតាកែវ ៖ ដោយ​ផ្អែក​លើ​យុទ្ធសាស្ត្រ​ដែល​បាន​រៀបចំ​ជា​មុន​អស់​រយៈពេល​ជា​យូរ​មក​ហើយ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ថា គ្មាន​ប្រទេស​ណាមួយ​អាច​មើលងាយ​កម្ពុជា​នោះ​ទេ ។…

ខេត្តតាកែវ ៖ ដោយ​ផ្អែក​លើ​យុទ្ធសាស្ត្រ​ដែល​បាន​រៀបចំ​ជា​មុន​អស់​រយៈពេល​ជា​យូរ​មក​ហើយ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ថា គ្មាន​ប្រទេស​ណាមួយ​អាច​មើលងាយ​កម្ពុជា​នោះ​ទេ ។

ថ្លែង​ក្នុង​អញ្ជើញ​ជា​អធិបតី «​ទិវា​មច្ឆជាតិ ១​កក្កដា ២០២៥» នៅ​ខេត្តតាកែវ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ រឿង​ព្រំដែន ដែល​យើង​កំពុង​មាន​សព្វ​ថ្ងៃនេះ​គោលនយោបាយ​រាជរដ្ឋាភិបាល​បាន​កំពុង​តែ​ពង្រឹង​វិស័យ​សុខាភិបាល ពង្រឹង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង បច្ចេកវិទ្យា រាប់​ឆ្នាំ​កន្លង​មកនេះ ទាំង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​បាន​ដាក់​ចេញ ។

ការ​រៀបចំ​យុ​ធ​យុទ្ធសាស្ត្រ​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​ត្រៀម​ក្នុង​ការ​តបត​ការ​គំ​រា​.​ម ដោយ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អា​វុ​.​ធ ហើយ​ពិសេស​នោះ​គំ​រា​.​ម​ផ្នែក​សេដ្ឋកិច្ច ។ ក្នុង​នោះ​ថា បិទ​ច្រក​មិន​ឲ្យ​ទំនិញ​ចេញចូល មិន​ឲ្យ​ប្រេង​ចូល​កម្ពុជា ។

សម្ត​ចប​វរ​ធិ​បតី បាន​គូសបញ្ជាក់​បន្ថែម​ថា ៖«​យុទ្ធសាស្ត្រ​គោលនយោបាយ​យើង​៥០ ឬ​៦០​ឆ្នាំ​មកនេះ យើង​បាន​វិនិយោគ​ជា​ម្ចាស់​ការ​ខ្លួនឯង គ្មាន​ពី​ណា​មើលងាយ​ប្រទេស​កម្ពុជា​បាន​នោះ ទេ​ដែល​នេះ​ជា​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​» ។

សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ថា ស្ថានភាព​សន្តិសុខ នយោបាយ សន្តិភាព​នៅ​កម្ពុជា ត្រូវ​បាន​ធានា​បាន បើសិន​គ្មាន​នយោបាយ​ឈ្នះ​ឈ្នះ​កន្លង​មកនេះ ប្រហែលជារ​ត់ទៅ​ពឹង​លិច កើត ក្នុង​ការ​ជួយ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែម​ថា សម្តេច​ស្នើ​ឲ្យ​គណៈកម្មការ​រៀបចំ​គោលនយោបាយ​រៀបចំ​គោលនយោបាយ ដើម្បី​ជំរុញ​ទៅ​បង្កើន​កា​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​នៅ​ទិស​ខាងលិច​ថែម​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី បាន​លើក​ឡើង​ថា កន្លង​មក​រាជរដ្ឋាភិបាល​បាន​ធ្វើការ​លើកទឹកចិត្ត​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ សៀមរាប នៅ​តំបន់​ទេសចរណ៍​ដោយ​បាន​ដាក់​ចេញ​គោលនយោបាយ​យោគយល់​លើកទឹកចិត្ត ដោយ​ឆ្នាំ​នេះ​នៅ​ទិសឥសាន ។ ហើយ​នៅ​ខេត្ត ខាងលិច​មាន​បាត់ដំបង បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ បាន​ចេញ​ក្នុង​យុទ្ធសាស្ត្រ​ច្រករបៀង​មច្ឆា និង​អង្ករ​ជាមួយ​ចិន ហើយ​បូក និង​ប៉ូ​ល​ភ្ជាប់​គ្នា គឺ​ត្រូវ​ជំរុញ​ដើម្បី​ធានា​ឲ្យ​បាន​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ