ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​យល់​ថា​បាតុ​កម្ម​ប្រឆាំង​រដ្ឋា​ភិ​បាល​នៅ​ស៊ែប៊ី​អាច​ជា​បដិវត្ត​ពណ៌

13 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ចាត់​ទុក​ថា​ការ​ហែ​បាតុ​កម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ប្រទេស​ស៊ែប៊ី​អាច​ជា​បដិវត្ត​ពណ៌​។ រុស្ស៊ី​មិន​ទាន់​សន្និ​ដ្ឋាន​១០០%​ទេ ប៉ុន្តែ​ទង្វើ​នោះ​អាច​ចាត់​ចូល​ទៅ​ក្នុង​ទម្រង់​ហ្នឹង​ហើយ​។ ស៊ែប៊ី​ជា​សម្ព័ន្ធ​មិត្ត​របស់​រុស្ស៊ី​។ រុស្ស៊ី​នៅ​តែ​មាន​ជំនឿ​ថា​ថ្នាក់​ដឹក​នាំ​​ស៊ែប៊ី​អាច​ស្ដារ​ស្ថាន​ការណ៍​ និង​វិល​ទៅ​រក​ភាព​ស្ងប់​ស្ងាត់​ឡើង​វិញ​។​ កាល​ពី​ថ្ងៃ​សៅរ៍ នគរ​បាល​ស៊ែប៊ី​ប៉ះ​ទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា​ជា​មួយ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋា​ភិបាល​។​ ពួក​បាតុករ​ទាំង​នេះ​ទាម​ទារ​ឱ្យ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​មុន​អាណត្តិ​…

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ចាត់​ទុក​ថា​ការ​ហែ​បាតុ​កម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ប្រទេស​ស៊ែប៊ី​អាច​ជា​បដិវត្ត​ពណ៌​។ រុស្ស៊ី​មិន​ទាន់​សន្និ​ដ្ឋាន​១០០%​ទេ ប៉ុន្តែ​ទង្វើ​នោះ​អាច​ចាត់​ចូល​ទៅ​ក្នុង​ទម្រង់​ហ្នឹង​ហើយ​។ ស៊ែប៊ី​ជា​សម្ព័ន្ធ​មិត្ត​របស់​រុស្ស៊ី​។ រុស្ស៊ី​នៅ​តែ​មាន​ជំនឿ​ថា​ថ្នាក់​ដឹក​នាំ​​ស៊ែប៊ី​អាច​ស្ដារ​ស្ថាន​ការណ៍​ និង​វិល​ទៅ​រក​ភាព​ស្ងប់​ស្ងាត់​ឡើង​វិញ​។​

កាល​ពី​ថ្ងៃ​សៅរ៍ នគរ​បាល​ស៊ែប៊ី​ប៉ះ​ទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា​ជា​មួយ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋា​ភិបាល​។​ ពួក​បាតុករ​ទាំង​នេះ​ទាម​ទារ​ឱ្យ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​មុន​អាណត្តិ​ និង​បិទ​បញ្ចប់​ការ​កាន់​អំណាច​រយៈ​ពេល​១២​ឆ្នាំ​របស់​ប្រធានា​ធិប​តី​អាឡិច​សាន់​ដឺ វូស៊ីក​ (Aleksandar Vucic)​។ ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ប៉េស្កូស ថ្លែង​ថា​​​​​យើង​មិន​អាច​បដិសេធ​​បាន​ឡើយ​នៅ​ក្នុង​បញ្ហា​នេះ​។ ​ក្រុម​ប្រឆាំង​អាច​នឹង​​ប្រើ​ប្រាស់​បដិវត្ត​ពណ៌​​។

លោក​ថ្លែង​បន្ថែម​ទៀត​ថា​យើង​គ្មាន​អ្វី​ត្រូវ​សង្ស័យ​ថា​ថ្នាក់​ដឹក​នាំ​ស៊ែប៊ី​បច្ចុប្បន្ន​អាច​ស្ដារ​នីតិ​រដ្ឋ​ និង​សណ្ដាប់​ធ្នាប់​សា​ធារណៈ​ឡើង​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ​។ ​រុស្ស៊ី​តែង​តែ​ចាត់​ទុក​លោក​វូស៊ីក​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្លួន​។ ប្រធានា​ធិបតី​រូប​នេះ​ក៏​ទើប​តែ​ចូល​រួម​ទិវា​ជ័យ​ជម្នះ​នៅ​ទី​ក្រុង​ម៉ូស្គូ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា​ដើម្បី​រំលឹក​អំពី​ការ​វាយ​ឈ្នះ​កង​ទ័ព​អាល្លឺម៉ង់​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​។

ចលនា​បាតុ​កម្ម​ដ៏​ពុះ​កញ្ជ្រោល​រយៈ​ពេល​ជា​ច្រើន​ខែ​ចុង​ក្រោយ​នេះ​នៅ​ទូទាំង​ប្រទេស​ស៊ែប៊ី (​រហូ​តដល់​ថ្នាក់​ពេល​ខ្លះ​បិទ​សា​កល​វិទ្យាល័យ​) ធ្វើ​ឱ្យ​លោក​វូស៊ីក​អង្គុយ​កៅ​អី​ប្រធា​នា​ធិ​បតី​មិន​ស្រណុក​ខ្លួន​ប៉ុន្មាន​ឡើយ​។ លោក​ជា​អ្នក​នយោ​បាយ​ប្រជា​និយម​ដែល​ត្រូវ​កាន់​អំណាច​រហូត​ដល់​ឆ្នាំ​២០២៧​ទើ​បចប់​អាណត្តិ​។ ទន្ទឹម​នឹង​នោះ ប្រទេស​ស៊ែប៊ី​ក៏​ត្រៀម​រៀប​ចំ​ការ​បោះ​ឆ្នោត​សភា​ផង​ដែរ​។

លោក​វូស៊ីក​ថ្លែង​ថា​ប្រទេស​​រដ្ឋ​​​មហា​អំណាច​បរទេស​​ខ្លះ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ទេ​ជា​អ្នក​នៅ​ពី​ក្រោយ​ចលនា​បាតុ​កម្ម​កាល​ពី​ថ្ងៃ​សៅរ៍​។ ពួក​គេ​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស៊ែប៊ី​។ ប៉ុន្តែ​ត្រូវ​បរាជ័យ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ