ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ផ្អាក​ទីតាំង​កម្សាន្ត ​GY9 ក្រោយ​រក​ឃើញ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី​៣ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល​ខណ្ឌ និង​ប៉ុស្តិ៍​ផង បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​«​អាជីវកម្ម​កម្សាន្ត​GY9» ខណៈនោះ​បាន​រក​ឃើញ​ថា ទីតាំង​នោះ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ឡើយ បន្ទាប់​មក​អាជ្ញាធរ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី​៣ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល​ខណ្ឌ និង​ប៉ុស្តិ៍​ផង បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​«​អាជីវកម្ម​កម្សាន្ត​GY9» ខណៈនោះ​បាន​រក​ឃើញ​ថា ទីតាំង​នោះ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ឡើយ បន្ទាប់​មក​អាជ្ញាធរ ក៏​បាន​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​រង់ចាំ​ឲ្យ​ម្ចាស់​សុំ​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវជា​មុន​សិន ទើប​ឲ្យ​ដំណើរការ​បន្ត ។

ទីតាំង​អាជីវកម្ម​កម្សាន្ត​GY9 នេះ​ស្ថិត​នៅផ្ទះ​លេខ​៩ ផ្លូវ​លេខ​១១៣K ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​មាន​ម្ចាស់​ឈ្មោះ YU NING ជនជាតិ​ចិន ។ ដោយឡែក​កម្លាំង​អាជ្ញាធរ​ខាងលើ បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​ផ្អាក​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥ ។

អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពេល​កម្លាំង​ចុះ​ទៅ​ដល់ទី​តាំង​នោះ បាន​ពិនិត្យ​ឃើញ​មាន​សុទ្ធតែ​ទូ​ហ្គេ​ម នៅ​ក្នុង​នោះ មាន​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនូ​ន​២​ទូ និង​ទូ​ហ្គេ​ម​ផ្សេង​ៗ សម្រាប់​ឲ្យ​មនុស្ស​ចាស់ និង​ក្មេង​លេង​ជា​ច្រើន​ទូទៀត​ផង​ដែរ ។ ប៉ុន្តែ​ពុំ​មានច្បាប់​អនុញ្ញាត​ហ្គេ​ម​នោះ​ឡើយ ហើយ​ពេល​នោះ​ដែរ ហើយ​ស្ត្រី​ម្នាក់​ឈ្មោះ ម៉េ​ង សេង​ហ៊ី តំណាង​ឲ្យ​ម្ចាស់​ទីតាំង​ម្ចាស់​ទីតាំង​ខាងលើ ក៏​បាន​យក​វិញ្ញាបនបត្រ​ចំនួន​៣​ច្បាប់​បង្ហាញ​ដល់​អាជ្ញាធរ ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ទី​១, វិញ្ញាបនបត្រ​ចុះបញ្ជី​ពន្ធដារ (​អាករ​លើ​តម្លៃបន្ថែម អត​ប​) ចេញ​ដោយ​ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ។ ទី​២, វិញ្ញាបនបត្រ បញ្ជី​កា​សហគ្រាស​គ្រឹះស្ថាន​ចេញ​ដោយ​លោក ម៉េ​ង ហុង ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម ។ និង​ទី​៣, វិញ្ញាបនបត្រ បញ្ជាការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ចេញ​ដោយ​អគ្គ​នាយ ហូ ស៊ីវ​យ៉ុ​ង ។

ប្រភព​ខាងលើ​បាន​ប្រាប់​បន្ថែម​ថា ដោយសារ​មិន​ទាន់​មានច្បាប់​អនុញ្ញាត​ហ្គេ​ម ហើយ​ហ្គេ​ម​សម្រាប់​ក្មេង​ៗ ចូល​លេង​ទៀត​នោះ ទើប​កម្លាំង​សមត្ថកិច្ច​ខាងលើ ស​ម្រ​ច​ផ្អាក​ឲ្យ​ម្ចាស់​ទីតាំង​នេះ​សុំ​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវជា​មុន​សិន​។ មិនតែប៉ុណ្ណោះ ក៏​បាន​ដាក់​វិធានការ​៣​ចំណុច​ឲ្យ​ម្ចាស់​ទីតាំង​អនុវត្ត​ផង​ដែរ ទី​១, ត្រូវ​ស្នើរ​សុំ​ច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ ទី​២, ហាម​មិន​អនុញ្ញាត​ឲ្យ​ក្មេង​ចូល​លេងល្បែង​ហ្គេ​ម​នោះ​ទេ និង​ទី​៣, ម្ចាស់​ត្រូវ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​សិន​។ ខណៈនោះ ដែល​កម្លាំង​អាជ្ញាធរ​ខាងលើ​មិន​បាន​ដកហូត​យក​សម្ភារៈ​ពី​ទីនោះ​ទេ ហើយ​ក្រោយ​ពី​ធ្វើ​កំណត់ហេតុ​ចប់​សព្វគ្រប់ អាជ្ញាធរ​ក៏​បាន​អាន​កំណត់ហេតុ​ឲ្យ​ស្ត្រី​ឈ្មោះ​ម៉េ​ង សេង​ហ៊ី ដែល​ជា​តំណាង​ឲ្យ​ម្ចាស់​ទីតាំង​ជនជាតិ​ចិន​នោះ​ស្ដាប់ និង​អនុវត្ត​តាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ