ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហារីកពោះវៀនធំខ្លាចអាហារពីរក្រុមនេះ

3 ម៉ោង មុន

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា សារធាតុចិញ្ចឹម​ទាំង​២ ក្រុម​នេះ គឺជា​សត្រូវ​នៃ​ជំងឺមហារីក​ពោះវៀនធំ ។ ពួក​វា​អាច​កម្ចាត់​កោសិកា​មហារីក កាត់​បន្ថយ​ហានិភ័យ​រហូត​ដល់​២០% ។ «​មហារីក​ពោះវៀនធំ​» ត្រូវ​បាន​គេ​ចាត់​ទុក​ថា…

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា សារធាតុចិញ្ចឹម​ទាំង​២ ក្រុម​នេះ គឺជា​សត្រូវ​នៃ​ជំងឺមហារីក​ពោះវៀនធំ ។ ពួក​វា​អាច​កម្ចាត់​កោសិកា​មហារីក កាត់​បន្ថយ​ហានិភ័យ​រហូត​ដល់​២០% ។

«​មហារីក​ពោះវៀនធំ​» ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​គំ​រា​.​ម​កំ​ហែ​.​ង​ដោយ​ស្ងៀមស្ងាត់​ដល់​សុខភាព​របស់​ប្រជាជន​កាន់តែ​ខ្លាំង​ឡើង ជា​ពិសេស​អ្នក​ដែល​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ ។

ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​រក​ឃើញ ក្នុង​ដំណាក់កាល​ជឿនលឿន ដោយសារ​មិន​មាន​រោគ​សញ្ញា​នៅ​ដំណាក់កាល​ដំបូង​ឡើយ ។
អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ដ្រ បាន​ចង្អុលបង្ហាញ​ថា អ្វី​ដែល​មិន​អាច​ខ្វះ​បាន​នោះ គឺ​ការ​កែសម្រួល​ទម្លាប់​នៃ​ការ​ញ៉ាំ ជា​ពិសេស​ការ​បង្កើន​បន្លែ និង​ផ្លែ​ឈើ ដែល​សម្បូរ​ទៅ​ដោយ «​ជាតិ​សរសៃ​អាហារ​» និង​«Quercetin» ដែល​ជា​សារជាតិ flavonoid ធម្មជាតិ ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ជំងឺមហារីក ។

វេជ្ជបណ្ឌិត Chen Baozhong ជា​គ្រូពេទ្យ​ឯកទេស​ខាង​ក្រពះ​ពោះវៀន មក​ពី​តៃវ៉ាន់ បាន​និយាយ​ថា អ្នកបួស​មានឱកាស​កើត​ជំងឺមហារីក​ពោះវៀន​ទាប​ជាង​អ្នក​បរិភោគ​សាច់ ។ នេះ​ដោយសារ​តែ​បន្លែ និង​ផ្លែ​ឈើ​មាន​ជាតិ​សរសៃ​អាហារ​ខ្ពស់​ដែល​ជួយ​ជំរុញ​ការ​កន្ត្រាក់​នៃ​ពោះវៀន ដែល​អនុញ្ញាត​ឱ្យ​លាមក​ផ្លាស់​ទី​បាន​លឿន និង​កាត់​បន្ថយ​ពេលវេលា​ដែល​ជាតិពុល ឬ​សារធាតុបង្កមហារីក​ចូល​មក​ប៉ះ​ជញ្ជាំង​ពោះវៀន ។

លើស​ពី​នេះ​ទៀត ការ​សិក្សា​ឆ្នាំ 2023 ពី The American Journal of Clinical Nutrition បាន​រក​ឃើញ​ថា ការ​ទទួលទាន​ជាតិ​សរសៃ​ច្រើន​ជាង 25 ក្រាម​ក្នុង​មួយ​ថ្ងៃ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​បាន​ជាង 22% ។

បន្ថែម​ពីលើ​ជាតិ​សរសៃ​អាហារ «Quercetin» គឺជា​សារធាតុ​មួយទៀត​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។ Quercetin គឺជា​សារធាតុ​ពណ៌​រុក្ខជាតិ​ធម្មជាតិ​ដែល​មាននៅ​ក្នុង​ផ្លែ​ឈើ និង​បន្លែ​ជា​ច្រើន​ដូច​ជា ខ្ទឹមបារាំង ផ្លែ​ប៉ោម ទំពាំងបាយជូរ​ក្រហម ម្ទេស​ប្លោក ប្រូ​ខូ​លី និង​តែ​បៃតង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ