ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុំប្រហែស! ពលរដ្ឋភៀសខ្លួនក្នុងជំរំ ប្រយ័ត្នពុលចំណីអាហារ និងឆ្លងជំងឺ

1 ថ្ងៃ មុន

​ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសខ្លួននៅក្នុងជំរំ ទទួលបានការអប់រំស្ដីពីវិធីសាស្ត្រនៃការថែទាំសុខភាព ដោយអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការរក្សាអនាម័យ ការហូបស្អាត សម្រាន្តក្នុងមុង ដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម គ្រុន់ចាញ់ និងចម្អិនអាហារឱ្យបានឆ្អិនល្អ…

​ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសខ្លួននៅក្នុងជំរំ ទទួលបានការអប់រំស្ដីពីវិធីសាស្ត្រនៃការថែទាំសុខភាព ដោយអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការរក្សាអនាម័យ ការហូបស្អាត សម្រាន្តក្នុងមុង ដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម គ្រុន់ចាញ់ និងចម្អិនអាហារឱ្យបានឆ្អិនល្អ ចៀសវាងការបង្កជាជំងឺរាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ ផ្សេងៗ។

ក្នុងឱកាសអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋភៀសខ្លួន ដែលកំពុងស្នាក់បណ្តោះអាសន្ន នៅទីសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ​បានលើកឡើងថា ក្នុងករណីមានបញ្ហាសុខភាព ត្រូវស្វែងរកសេវាសុខាភិបាល នៅទីតាំងសុខាភិបាល ក្នុងទីសុវត្ថិភាពនេះ ឬមូលដ្ឋានសុខាភិបាលនៅជិតអ្នកបំផុត ដោយមានវត្តមានជាប់ជាប្រចាំនៃបុគ្គលិកសុខាភិបាល។

​ជាមួយគ្នានេះ​ប្រជាពលរដ្ឋ បានសម្ដែងភាពរីករាយ និង បង្ហាញពីភាពកក់ក្តៅ ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំទីសុវត្ថិភាពនេះ ជាមួយការថែទាំសុខភាព ប្រកបដោយប្រសិទ្ធភាព ភាពងាយស្រួល ជាមួយស្មារតី ទឹកចិត្តមុតស្រួច រីករាយបម្រើសេវាសុខភាព ពីក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ។

​ដោយឡែក ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកោតសរសើរដល់មន្រ្តីសុខាភិបាល ដែលខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈមុះមុត ក្នុងនាមជាកងទ័ពអាវស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ