ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះ​ជា​មូលហេតុ​ធ្វើ​ឱ្យ​អ្នកមាន​ក្លិន​ខ្លួន​ខ្លាំង

23 ម៉ោង មុន

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បានជា​ក្លិន​ខ្លួន​របស់​អ្នក​ពេល​ខ្លះ​ហាក់ដូចជា​ខ្លាំង​ជាង​អ្នក​ដទៃ? អ្នកជំនាញ​បាន​លើក​ឡើង​ពី​កត្តា​សំខាន់​ៗ​ចំនួន ៥ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ក្លិន​ខ្លួន​របស់​អ្នក​៖ ១. អាហារ​ហឹរ និង​មាន​ក្លិន​ឆួលអាហារ​ដែល​មាន​រសជាតិ​ហឹរ ជូរ ប្រៃ…

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បានជា​ក្លិន​ខ្លួន​របស់​អ្នក​ពេល​ខ្លះ​ហាក់ដូចជា​ខ្លាំង​ជាង​អ្នក​ដទៃ? អ្នកជំនាញ​បាន​លើក​ឡើង​ពី​កត្តា​សំខាន់​ៗ​ចំនួន ៥ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ក្លិន​ខ្លួន​របស់​អ្នក​៖

១. អាហារ​ហឹរ និង​មាន​ក្លិន​ឆួល
អាហារ​ដែល​មាន​រសជាតិ​ហឹរ ជូរ ប្រៃ ឬ​មាន​គ្រឿងទេស​ច្រើន​ដូច​ជា ខ្ទឹមស ខ្ទឹមបារាំង ខ្ញី ស្លឹកគ្រៃ ទឹកត្រី ម្ទេស និង​ម្រេច សុទ្ធតែ​អាច​ចូលរួម​ចំណែក​ដល់​ក្លិន​ខ្លួន​។ ផ្លែ​ឈើ​ដែល​មាន​សារធាតុ​ស្ពាន់ធ័រ​ខ្ពស់​ដូច​ជា ទុរេន និង​តៅហ៊ូ ក៏​ជា​កត្តា​មួយ​ដែរ​។ លើស​ពី​នេះ អាហារ​ហឹរ​ក៏​អាច​ធ្វើ​ឲ្យ​យើង​បែកញើស​កាន់តែ​ច្រើន ដែល​បង្កើន​បញ្ហា​ក្លិន​ខ្លួន​។

២. ធាត់​លើស​ទម្ងន់
មនុស្ស​ដែល​មាន​ទម្ងន់​លើស​ទម្ងន់ តែង​មាន​ទំនោរ​មាន​ក្លិន​ខ្លួន​ខ្លាំង​ជាង​មនុស្ស​ស្គម​។ នេះ​មក​ពី​ផ្នត់​សាច់​ដូច​ជា​នៅ​ក្រោម​ក្លៀក ពោះ និង​ក្រលៀន ងាយ​នឹង​សើម ដែល​បង្កើត​បរិយាកាស​អំណោយផល​ដល់​បាក់តេរី​លូតលាស់​បង្កើត​ក្លិន​។ ក្រពេញ​ញើស​នៅ​តំបន់​ទាំងនោះ​ក៏​ផលិត​ញើស​ច្រើន​ជាង​មុន​ផង​ដែរ​ចំពោះ​អ្នក​ដែល​មាន​ទម្ងន់​លើស​។

៣. អាហារ​ខ្លាញ់ និង​អាហារ​បំពង
អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​អាហារ​បំពង មិន​ត្រឹមតែ​រួមចំណែក​ដល់​ការ​ឡើង​ទម្ងន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ជំរុញ​ក្រពេញ​ញើស​នៅ​ក្រោម​ក្លៀក និង​ក្រលៀន​ឲ្យ​ផលិត​ញើស​កាន់តែ​ច្រើន ដែល​អាច​បង្កើន​ក្លិន​ខ្លួន​ផង​ដែរ​។

៤. ការ​បរិភោគ​សាច់​ក្រហម
ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ការ​បរិភោគ​សាច់​ក្រហម​ដូច​ជា សាច់​គោ អាច​បង្កើន​ក្លិន​ខ្លួន​ចំពោះ​អ្នកមួយ​ចំនួន ជា​ពិសេស​អ្នក​ដែល​មិនសូវ​បរិភោគ​សាច់​ក្រហម ឬ​អ្នក​ដែល​មិន​ធ្លាប់​បរិភោគ​វា​ច្រើន​។

៥. ការ​ប្រើប្រាស់​ផលិតផល​បំបាត់​ក្លិន​ខ្លួន​មិន​ត្រឹមត្រូវ
ដូច​ទៅ​នឹង​ផលិតផល​ថែរក្សា​សម្រស់​ដទៃ​ទៀត​ដែរ ផលិតផល​បំបាត់​ក្លិន​ខ្លួន​នីមួយ​ៗ​មាន​ប្រសិទ្ធភាព​ខុស​ៗ​គ្នា​លើ​មនុស្ស​ម្នាក់​ៗ​។ ប្រសិនបើ​ថ្នាំ​បំបាត់​ក្លិន​ខ្លួន​ដែល​អ្នក​កំពុង​ប្រើប្រាស់​មិន​មាន​ប្រសិទ្ធភាព អ្នក​គួរ​សាកល្បង​ផ្លាស់​ប្ដូរ​ទៅ​ប្រភេទ​ផ្សេង​ទៀត ដូច​ជា​បាញ់ ជំនួស​ឲ្យ​ប្រដាប់​រុញ​ឃ្លៀ​ក​ឬ​សាកល្បង​ប្រើ​ផលិតផល​ធម្មជាតិ​ដូច​ជា​រមៀត ជាដើម រហូត​ដល់​រក​ឃើញ​ផលិតផល​ដែល​ស័ក្តិសម​នឹង​អ្នក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ