ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបណ្ដេញវៀតណាមជិត១០០នាក់ ទៅស្រុកកំណើតវិញ

1 ថ្ងៃ មុន

ខេត្តក្រចេះ៖ សមត្ថកិច្ចកម្ពុជា បានធ្វើការបណ្ដេញចេញនូវជនជាតិវៀតណាមប្រមាណជិត១០០នាក់ ទៅស្រុកកំណើតវិញ ពាក់ព័ន្ធករណី​ខុសច្បាប់ផ្សេងៗ។ យោងតាមអគ្គនាយកអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥…

ខេត្តក្រចេះ៖ សមត្ថកិច្ចកម្ពុជា បានធ្វើការបណ្ដេញចេញនូវជនជាតិវៀតណាមប្រមាណជិត១០០នាក់ ទៅស្រុកកំណើតវិញ ពាក់ព័ន្ធករណី​ខុសច្បាប់ផ្សេងៗ។

យោងតាមអគ្គនាយកអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៨៥នាក់ (ស្រី២៥នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ