ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការ​ពារ​ជាតិ​ថៃ​បញ្ជាក់​ថា​នឹង​គ្មាន​រដ្ឋ​ប្រហារ​យោធា​ជា​ដាច់​ខាត

4 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ ប្រមុខ​ការ​ពារ​ជាតិ​ថៃ​ លោក​ភូម​ថាម​ វិឆា​យ៉ា​ឆៃ​ (Phumtham Wechayachai) ចេញ​មក​បញ្ជាក់​ថា​គ្មាន​​​អំពើ​រដ្ឋ​ប្រហារ​យោធា​ដើម្បី​ផ្ដួល​រំលំ​លោក​ស្រី​ផែ​ថង​ថាន​ពី​តំណែង​ទេ​។ បើ​សិន​ជាមាន​ចលនា​នេះ​មែន​ មាន​ន័យ​ថា​គ្រួសា​រត្រកូល​ស៊ីណាវ៉ាត់​ដែល​កាន់​តំណែង​នាយក​រដ្ឋ​មន្ត្រី​ចាប់​តាំង​ពី​ឪ​ពុក​ត​ទៅ​ម្ដាយ​មីង និង​ធ្លាក់​មក​កូន​ស្រី​នឹង​ត្រូវ​គេ​ផ្ដួល​រំលំ​ដោយ​​រដ្ឋ​ប្រហារ​ចំនួន​បី​ដង​​។…

ទី​ក្រុង​បាងកក​៖ ប្រមុខ​ការ​ពារ​ជាតិ​ថៃ​ លោក​ភូម​ថាម​ វិឆា​យ៉ា​ឆៃ​ (Phumtham Wechayachai) ចេញ​មក​បញ្ជាក់​ថា​គ្មាន​​​អំពើ​រដ្ឋ​ប្រហារ​យោធា​ដើម្បី​ផ្ដួល​រំលំ​លោក​ស្រី​ផែ​ថង​ថាន​ពី​តំណែង​ទេ​។ បើ​សិន​ជាមាន​ចលនា​នេះ​មែន​ មាន​ន័យ​ថា​គ្រួសា​រត្រកូល​ស៊ីណាវ៉ាត់​ដែល​កាន់​តំណែង​នាយក​រដ្ឋ​មន្ត្រី​ចាប់​តាំង​ពី​ឪ​ពុក​ត​ទៅ​ម្ដាយ​មីង និង​ធ្លាក់​មក​កូន​ស្រី​នឹង​ត្រូវ​គេ​ផ្ដួល​រំលំ​ដោយ​​រដ្ឋ​ប្រហារ​ចំនួន​បី​ដង​​។

ទោះ​ជា​យ៉ាង​ណា​ក្ដី រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថៃ​ លោក​ភូម​ថាម​យល់​ថា​មេ​បញ្ជា​ការ​កំពូល​​ៗ​​នៅ​ក្នុង​ជួរ​កង​ទ័ព​ប្ដេជ្ញា​គាំទ្រ​ការ​កាន់​អំណាច​តាម​គន្លង​ប្រជា​ធិបតេយ្យ​។ ការ​ថ្លែង​ដូច្នេះ​នៅ​ពេល​មាន​ចលនា​បាតុកម្ម​ដ៏​ពុះ​កញ្ជ្រោល​ទាម​ទារ​ឱ្យ​លោក​ស្រី​ផែ​ថង​ថាន​ចុះ​ពី​តំណែង​។ បញ្ហា​​នេះ​មើល​ស្រាល​មិន​បាន​ទេ​ បើ​លោក​ស្រី​ផែ​ថង​ថាន​ធ្វើ​ព្រងើយ​ៗ​​​អាច​នឹង​មាន​រដ្ឋ​ប្រហារ​កើត​ឡើង​មែន​។

លោក​ភូម​ថាម​អះ​អាង​ថា​​ទាហាន​លែង​មាន​អារម្មណ៍​ចង់​ធ្វើ​រដ្ឋ​ប្រហារ​ដើម្បី​ឡើង​កាន់​អំណាច​​ខ្លួន​ឯង​ដូច​កាល​ពី​មុន​ទៀត​ហើយ​។ ដូច្នេះ​លោក​យល់​ថា​ទោះ​បី​មាន​ការ​ប្រើ​ភាសា​អុជ​អាល ឬ​ពន្យុះ​ពី​សំណាក់​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឱ្យ​យោធា​ធ្វើ​ទង្វើ​នេះ​​យ៉ាង​ណា​ក្ដី ​ក៏​ពួក​គេ​​មិន​ធ្វើ​តាម​ដែរ​។​ បន្ទាប់​ពី​​​មេ​​ចលនា​បាតុ​កម្ម​​​ព្រលយ​ពាក្យ​ថា​យោធា​អាច​នឹង​ធ្វើ​អន្តរា​គមន៍​ លោក​ភូម​ថា​ម​បញ្ជាក់​ថា​​​​កង​ទ័ព​ប្ដេជ្ញា​ជួយ​ជ្រោម​ជ្រែង​ប្រទេស​ជាតិ​ដែល​កំពុង​ពុះ​ពារ​ឧប​សគ្គ​តាម​បែប​ប្រជា​ធិប​តេយ្យ​។

ការ​ថ្លែង​សារ​នយោបាយ​របស់​រដ្ឋ​មន្ត្រី​កា​រពារ​ជាតិ​រូប​នេះ​នៅ​ពេល​មាន​ចលនា​តវ៉ា​កាន់​តែ​ច្រើន​ឡើង​ៗ​​ទាម​ទារ​ឱ្យ​លោក​ស្រី​​ផែ​ថង​ថាន​ចុះ​ពី​តំណែង​។ គណ​បក្ស​ខ្លះ​ដូច​ជា​គណ​បក្ស​ប្រជា​ជន​ទោះ​បី​មិន​គាំទ្រ​រដ្ឋ​ប្រហារ​ ប៉ុន្តែ​ពួក​គេ​ក៏​ទាម​ទារ​ឱ្យ​លោក​​ស្រី​រំលាយ​សភា​ និង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជា​ថ្មី​។ ចំណែក​ចលនា​ដែល​មាន​ឈ្មោះ​ថា​ «​រួម​កម្លាំង​ការ​ពារ​អធិ​បតេយ្យ​»​មិន​ដល់​​ថ្នាក់​អំពាវ​នាវ​ឱ្យ​យោធា​ធ្វើ​រដ្ឋ​ប្រហារ​ដោយ​ត្រង់​ៗ​ ប៉ុន្តែ​ពួក​គេ​ជំរុញ​ឱ្យ​យោធា​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​វិបត្តិ​នយោបាយ​នេះ​។​

បន្ទាប់​ពី​មេ​ចលនា​អាវ​លឿង លោក​សុន្ធិ​ លីម​ថង​គុល​ (Sondhi Limthongkul) វិល​មក​រក​ទីលាន​នយោបាយ​សា​ជា​ថ្មី​ដើម្បី ដឹក​នាំ​ចលនា​បាតុ​កម្ម​ទម្លាក់​នាយក​រដ្ឋ​មន្ត្រី​ពី​តំណែង លោក​ភូម​ថាម​មិន​ចាប់​អារម្មណ៍​នឹង​បញ្ហា​នេះ​​ទេ​។ លោក​ថ្លែង​ថា​លោក​សុន្ធិ​មិន​ទាន់​ជ្រះ​ស្រឡះ​​ពី​រឿង​ក្ដី​នៅ​តុលាការ​​ទេ​។ គាត់​មិន​គួរ​សង្ឃឹម​ថា​ធ្វើ​ឱ្យ​ស្រុក​ទេស​ផ្លាស់​ប្ដូរ​នយោបាយ​ដើម្បី​​​រួច​ចាក​ផុត​ពី​ទោស​ពៃរ៍​នោះ​​ឡើយ​។ កិច្ច​នីតិ​វិធី​ទៅ​លើ​សំណុំ​រឿង​របស់​គាត់​ (សុន្ធិ) បាន​ចាប់​ផ្ដើម​ជា​បណ្ដើរ​ៗ​ហើយ​។​

ថ្មី​ៗ​នេះ លទ្ធ​ផល​ស្ទង់​មតិ​​បង្ហាញ​ថា​ប្រជា​ប្រិយ​ភាព​របស់​លោកស្រី​ផែ​ថង​ថាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​។​ ពោល​គឺ​ទាប​ជាង​លោក​អនុ​ទីន​ដែល​ធ្លាប់​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​​​រដ្ឋ​មន្ត្រី​មហា​ផ្ទៃដែល​​បាន​ដក​ខ្លួន​ថយ​ថ្មី​ៗ​នេះ​​​។ លទ្ធ​ផល​បង្ហាញ​ថា​លោក​ស្រី​ផែ​ថង​ថាន​មាន​អ្នក​គាំទ្រ​ត្រឹម​តែ​ជាង​៩%​ប៉ុណ្ណោះ​។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​ភូម​ថាម​យល់​ថា​សំឡេង​គាំទ្រ​វា​បត់​បែន​ចុះ​ឡើង​ៗ​តែ​បែប​ហ្នឹង​ឯង។​​ វា​ជារឿង​ធម្ម​តា​ទេ​នៅ​ក្នុង​នយោបាយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ