ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ដំណាក់ខេត្តសៀមរាប​បំបួសកុលបុត្រ៣៦ រូប

1 ម៉ោង មុន
  • សៀមរាប

ខេ​ត្ត​សៀមរាប ​៖​ វត្ត​ដំណាក់ ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប បាន​រៀបចំ​បំបួស​កុលបុត្រ​ចំនួន​៣៦​រូប​ជា​ភិក្ខុភាវៈ តាម​ទំនៀម​របស់​វត្ត ដែល​តែងតែ​ប្រារព្ធ​អស់​កាល​៥-៦​ឆ្នាំ​ជាប់​ៗ​គ្នា​មក​ហើយ…

ខេ​ត្ត​សៀមរាប ​៖​ វត្ត​ដំណាក់ ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប បាន​រៀបចំ​បំបួស​កុលបុត្រ​ចំនួន​៣៦​រូប​ជា​ភិក្ខុភាវៈ តាម​ទំនៀម​របស់​វត្ត ដែល​តែងតែ​ប្រារព្ធ​អស់​កាល​៥-៦​ឆ្នាំ​ជាប់​ៗ​គ្នា​មក​ហើយ ។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ទ្រទ្រង់​ពុទ្ធសាសនា​ឱ្យ​បាន​ស្ថិតស្ថេរ និង​ដើម្បី​ភាព​រីក​ចម្រើន​នៃ​ពុទ្ធសាសនា​កម្ពុជា​របស់​យើង ។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៥ ។

ព្រះ​គ្រូធម្ម​វិសុទ្ធិ​រង្សី​ឡា​ច ច​ន្ថា ព្រះ​គ្រូ​ចៅអធិការ​វត្ត​ដំណាក់ ក្រុង​សៀមរាប មាន​ថេរ​ដីកា​ថា «​ការ​បួស​គឺ​ដើម្បី​សងគុណ​ឪពុក​ម្តាយ​ជា​អ្នក​មានគុណ​របស់​ខ្លួន ដោយ​បាន​បង្កើត​ពំនោល​ទុក​មក​ថា​«​បួសណេន​សងគុណ​ម្តាយ បួសភិក្ខុ​សងគុណ​ឪ​» ។ ក្នុងឆ្នាំនេះ​មាន​កុលបុត្រ​ចំនួន​៣៦​នាក់​មាន​សទ្ធា​ជ្រះថ្លា​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាវៈ ក្រោយ​បាន​បួស​ជា​សាមណេរ​អស់​រយៈពេល​ជា​ច្រើន​វស្សា​មក​ហើយ ។

ចំពោះ​ការ​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាវៈ​នេះ គឺជា​កិច្ច​មួយ​ដើម្បី​បំពេញ​លក្ខណៈ​ជា​អ្នកបួស​ឱ្យ​បាន​គ្រប់​លំដាប់​ក្នុង​វិន័យ​បញ្ញត្តិ ពោល​គឺ​សាមណេរ​ដែល​មាន​ព្រះ​ជន្ម​២០​វស្សា គឺ​អាច​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​បាន​ហើយ ។ ប៉ុន្តែ​បើ​កុលបុត្រ​ណា​មិន​ទាន់​មាន​បំណង​បំពេញ​ឧបសម្បទា ក៏​អាច​បន្ត​ស្ថិត​នៅ​ក្នុង​ភាព​សាមណេរ​បាន មិនជា​អ្វី​នោះ​ទេ​» ។

ប្រយោជន៍​នៃ​ការ​បំពេញ​ឧបសម្បទា​៖
១.​បាន​ដំឡើង​ឋានៈ​របស់​ខ្លួន​ពី​កម្រិត​ទាប​ទៅ​កាន់​កម្រិត​ខ្ពស់​មួយ​ក្នុង​ពុទ្ធសាសនា
២.​បាន​ជួយ​បន្ត​ទ្រទ្រង់​ពុទ្ធសាសនា​តាម​រយៈ​ភេទ​ជា​អ្នក​ទ្រទ្រង់​ត្រៃចីវរ​(​អ្នកបួស​)
៣.​បាន​បន្ត​ចម្រើន​និស្ស័យ ជា​អ្នកបួស​ពោល​គឺ​បាន​បន្ត​បំពេញ​នេ​ក្ខ​ម្ម​បារមី​បន្ត​ទៀត
៤.​នឹង​បានជា​សម្មតិ សង្ឃ​ស្រែបុណ្យ​សម្រាប់​ពុទ្ធបរិស័ទ​បំពេញ​បុណ្យ​កុសល រក្សាសីល និង​ចម្រើន​មេត្តាភាវនា​ជាដើម ។

លើស​ពី​នេះ​ទៅ​ទៀត គឺ​ដើម្បី​បាន​ឱកាស​បន្ត​ការ​សិក្សា​រៀនសូត្រ​វិជ្ជា ផ្សេង​ៗ​ទាំង​ពុទ្ធចក្រ និង​អាណាចក្រ​ឱ្យ​បាន​កាន់តែ​ទៅ​លំ​ទូលាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ