ប្រទេសឥណ្ឌា ៖ ក្រុមគយឥណ្ឌា កាលពីថ្ងៃទី២៩ មិថុនា បានចាប់ខ្លួនបុរសអ្នកដំណើរម្នាក់ ដែលនាំមកជាមួយដោយខុសច្បាប់សត្វពស់១៦ក្បាល នៅព្រលានយន្តហោះក្រុងបុមបៃ ។
នេះជាការចាប់សត្វព្រៃលើកទី៣ហើយអំឡុងពេលមួយខែនៅព្រលានយន្តហោះបុមបៃ ។ បុរសដែលចាប់ខ្លួននាថ្ងៃទី២៩មិថុនា ជាអ្នកមកពីប្រទេសថៃដែលនាំយកមកដោយខុសច្បាប់សត្វពស់នៅរស់១៦ក្បាល។ បុរសនោះត្រូវចាប់ខ្លួនហើយការសើុបអង្កេតពេញលេញមួយ កំពុងធ្វើ។ នេះបើតាមការអះអាងរបស់គយឥណ្ឌាតាមរយៈសេចក្ដីប្រកាសមួយ។
សត្វពស់ដែលគេនាំមកជាមួយជាពស់គ្មានពិសឬមានពិសតិចតួច និងមានពស់ថ្លាន់ពូជកេនយ៉ាមួយក្បាល។កាលពីដើមខែមិថុនាគយឥណ្ឌាក៏ចាប់ខ្លួនអ្នកដំណើរម្នាក់ ដឹកពស់ពិស៤០ក្បាលនាំមកពីថៃដែរ៕
ចែករំលែកព័តមាននេះ