ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្អាក​ការងារ និង​ផ្អាក​បៀវត្ស​បណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹ​ម រ​ត្ថា មន្ដ្រី នៃ​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​ប្រកាស​ផ្អាក​ការងារ និង​ផ្អាក​បៀវត្ស​បណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹ​ម…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​ប្រកាស​ផ្អាក​ការងារ និង​ផ្អាក​បៀវត្ស​បណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹ​ម រ​ត្ថា មន្ដ្រី​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ដោយសារ​ល្មើស​បទ​វិន័យ​នគរបាល​ជាតិ​កម្ពុជា​។

ក្នុង​ប្រកាស​របស់ ឧបនាយករដ្ឋមន្ដ្រី ស សុខា បាន​កំណត់​ឲ្យ​វរសេនីយ៍ឯក ឈឹ​ម រ​ត្ថា ត្រូវ​បង្ហាញមុខ​រៀង​រាល់​ម៉ោង​ធ្វើការ នៅ​ការិយាល័យ​បុគ្គលិក នៃ​នាយកដ្ឋាន​រដ្ឋបាល​សរុប ចំណុះ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ រហូត​មានការ​សម្រេច​ជា​ថ្មី​។

សូម​ជម្រាប​ថា កាលពី​ពេល​កន្លង​ទៅ លោក ឈឹ​ម រ​ត្ថា ត្រូវ​បាន​ព្រះ​កុរ​ណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ ត្រាស់​បង្គាប់​បន្ថយ​ឋានន្តរស័ក្តិ ពី​លោក​ឧត្តមសេនីយ៍ត្រី មក​ត្រឹម​ជា​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) វិញ​។

កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤ ឧត្តមសេនីយ៍ត្រី ឈឹ​ម រ​ត្ថា ត្រូវ​បាន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ តាម​រូបភាព​ដកហូត​តំណែង ឲ្យ​មក​ជា​មន្ត្រី​ធម្មតា​ដោយ​មូលហេតុ ល្មើស​បទ​វិន័យ​នគរបាល​ជាតិ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ