ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំថា កាណាដាព្រមចុះញ៉ម​​ចរចាពា​ណិជ្ជ​កម្មឡើងវិញ

23 នាទី មុន

អា​មេ​រិ​ក​-​កា​ណា​ដា ៖ នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​លោក​ម៉ាក់​កា​ណី​អះអាង​នា​ថ្ងៃ​ទី​៣០​មិថុនា​ថា ការ​សម្រេចចិត្ត​របស់​លោក​បោះបង់​ចោលការ​យកពន្ធ​លើ​សេវាកម្ម​នុយ​មេ​រិ​ក​នៅ​កា​ណា​ដា ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ចរចា​ពា​ណិ​ជ្ជិ​កម្ម​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​ជាមួយ​សហរដ្ឋអាមេរិក ខណៈ​សេត​វិមាន​និយាយ​ថា លោក​កា​ណី​ព្រម​ចុះ​ញ៉ម​ហើយ​ចំពោះ​ការ​គាបសង្កត់​របស់​លោក​ដូ​ណា​ល់​ត្រាំ​។ រដ្ឋាភិបាល​កា​ណា​ដា​បាន​បោះ​ជំហាន​ថយក្រោយ​កាលពី​ថ្ងៃ​ទី​២៩​មិថុនា ដោយ​លុប​ចោល​ពន្ធ​លើ​បណ្ដា​ផលិតផល​បច្ចេកវិទ្យា​អា​មេ​រិ​ក​ដែល​នាំ​ចូល​។ ការ​ប្រកាស​លុប​ចោល​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង…

អា​មេ​រិ​ក​-​កា​ណា​ដា ៖ នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​លោក​ម៉ាក់​កា​ណី​អះអាង​នា​ថ្ងៃ​ទី​៣០​មិថុនា​ថា ការ​សម្រេចចិត្ត​របស់​លោក​បោះបង់​ចោលការ​យកពន្ធ​លើ​សេវាកម្ម​នុយ​មេ​រិ​ក​នៅ​កា​ណា​ដា ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ចរចា​ពា​ណិ​ជ្ជិ​កម្ម​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​ជាមួយ​សហរដ្ឋអាមេរិក ខណៈ​សេត​វិមាន​និយាយ​ថា លោក​កា​ណី​ព្រម​ចុះ​ញ៉ម​ហើយ​ចំពោះ​ការ​គាបសង្កត់​របស់​លោក​ដូ​ណា​ល់​ត្រាំ​។

រដ្ឋាភិបាល​កា​ណា​ដា​បាន​បោះ​ជំហាន​ថយក្រោយ​កាលពី​ថ្ងៃ​ទី​២៩​មិថុនា ដោយ​លុប​ចោល​ពន្ធ​លើ​បណ្ដា​ផលិតផល​បច្ចេកវិទ្យា​អា​មេ​រិ​ក​ដែល​នាំ​ចូល​។ ការ​ប្រកាស​លុប​ចោល​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង មុន​ដល់​កាលបរិច្ឆេទ​កំណត់​បង់ពន្ធ​នោះ​ដំបូង និង​៣​ថ្ងៃ​បន្ទាប់​ពី​លោក​ត្រាំ​ប្រកាស​ផ្អាក​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​កា​ណា​ដា មក​ពី​រឿង​នោះ​។ លោក​កា​ណី​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា នោះ​ជា​ការ​ចរចា​ជាស​កល ដែល​បែប​នេះ​ពិតជា​ល្អ​សម្រាប់​ពលរដ្ឋ​កា​ណា​ដា​។

ទោះបី​យ៉ាងណា​នៅ​ក្រុង​វ៉ា​សិ​ុ​ន​តោន​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​ការ៉ូ​លី​ន​លី​វីត​អះអាង​ថា លោក​កា​ណី​បាន​ព្រម​ចុះ​ញ៉ម​លោក​ត្រាំ​និង​សហរដ្ឋអាមេរិក​។ លោកស្រី​ថា​លោក​ត្រាំ​ដឹង​ថា​តើ​ត្រូវ​ចរចា​បែប​ណា​។ លោកស្រី​បន្ត​ថា កា​ណា​ដា​បាន​ធ្វើការ​ខុសឆ្គង​មួយ​ដោយ​សន្យា​អនុវត្ត​ការ​យកពន្ធ​នោះ ដែល​នឹង​បំផ្លាញ​ដល់​បណ្ដា​សហគ្រាស​បច្ចេកវិទ្យា​អា​មេ​រិ​ក​។

តាម​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​ថា ប្រទេស​លោក​និង​សហរដ្ឋអាមេរិក​ធ្វើការ​ចរចា​ឡើង​វិញ​នា​ព្រឹក​ថ្ងៃ​ទី​៣០​មិថុនា ហើយ​ការ​ចរចា​នោះ​ផ្ដោត​ជា​និច្ច​លើ​កាលបរិច្ឆេទ​ថ្ងៃ​ទី​២១​កក្កដា​កំណត់​ដោយ​មេដឹកនាំ​ទាំង​២ នា​ឱកាស​ជួប​គ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​G7​នៅ​ក្រុង​អាំ​ល់​ប៊ែ​រ​តា​កា​ណា​ដា​កាលពី​ដើមខែ​នេះ​។ ការ​ផ្កា​ក​ចរចា​ពាណិជ្ជកម្ម​ជាមួយ​កា​ណា​ដា​ប្រកាស​ដោយ​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​២៧​មិថុនា នាំ​ដល់​ការ​បញ្ចប់​ការ​ចរចា​រវាង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កា​ណា​ដា ជាមួយ​សម​ភាគី​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ