ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបគ្រឿងញៀ.ននៅស្រុកកៀនស្វាយ ឃាត់ខ្លួនជនសង្ស័យ៥នាក់

12 ម៉ោង មុន

ខេត្តកណ្តាល ៖ ​ជនសង្ស័យ​ចំនួន​៥​នាក់ ក្នុង​ចំណោម​បក្ខពួក ០៦​នាក់ ត្រូវ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណីជួញដូរ រក្សា​ទុក ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន…

ខេត្តកណ្តាល ៖ ​ជនសង្ស័យ​ចំនួន​៥​នាក់ ក្នុង​ចំណោម​បក្ខពួក ០៦​នាក់ ត្រូវ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណីជួញដូរ រក្សា​ទុក ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន ។

ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង០៣​និង​០៥​នាទី​រសៀលថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ ចំណុច ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

សមត្ថកិច្ច​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹង​ថា ទាំងអស់​ចំនួន០៦​នាក់ ឃាត់ខ្លួន​បាន​០៥​នាក់ ម្នាក់​ទៀត​គេចខ្លួន​រួម​មាន ៖
១-​ឈ្មោះ រី ណា​រ៉ុ​ង ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ​(​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ឃាត់ខ្លួន​) (​ជួញដូរ​) ។
២- ឈ្មោះ អ៊​ន ដា​រ៉ា ភេទ​ប្រុស អាយុ​២៥ ឆ្នាំ (​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ឃាត់ខ្លួន​)(​ជួញដូរ​)
៣- ឈ្មោះ អ៊ុំ ស៊ី​ញ ភេទ​ប្រុស អាយុ​៣០ ឆ្នាំ (​ខ្មែរ​) មុខរបរ កម្មករ​សំណង់ មាន​ទីលំនៅ ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ឃាត់ខ្លួន​)(​ប្រើប្រាស់​)
៤- ឈ្មោះ ពុក ម៉ា​ឡេ ភេទ​ប្រុស អាយុ​២៣ ឆ្នាំ (​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្ត​ក
ណ្តា​ល (​ឃាត់ខ្លួន​)(​រក្សា​ទុក​)
៥- ឈ្មោះ ធៀ​ម ច​ន្ធី​(​ប៉ុន​) ភេទ​ប្រុស អាយុ​២១ ឆ្នាំ (​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)(​ប្រើប្រាស់​)
៦- ឈ្មោះ កា​ម៉​ល់ ពិសិដ្ឋ (​មុំ​)​ប្រុស អាយុ ៣៣ ឆ្នាំ​(​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (​គេចខ្លួន​) (​ជួញដូរ​)​។

ក្នុង​នោះ​សមត្ថកិច្ច​ធ្វើការ​ដកហូត វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន ៤​កញ្ចប់​(​ធំ​២ មធ្យម​១ តូច​១) ទំងន់​១៧,១៥ ក្រាម​), សម្ភារៈ​វេច​ខ្ចប់​និង​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​, ទូរស័ព្ទ​ចំនួន​២​គ្រឿង ម៉ាក​Oppo និង​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​១ ។

សូម​បញ្ជាក់​ថា មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​នេះ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា មាន​សកម្មភាព​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំ​ញៀន នៅផ្ទះរបស់​ឈ្មោះ អ៊​ន ដា​រ៉ា ស្ថិត​នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល​។

ក្រោយ​ទទួល​ព​ត៌​មានបាន​ភ្លាម កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឈើទាល សហការ​ជាមួយ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ បាន​ចុះ​ដល់ចំណុច​កើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ឈ្មោះ អ៊​ន ដា​រ៉ា ឈ្មោះ ពុក ម៉ា​ឡេ ឈ្មោះ ធៀ​ម ច​ន្ធី និង​ឈ្មោះ អ៊ុ ស៊ី​ញ រួច​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ស​ង្ស​យ័​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​២​កញ្ចប់​(​មធ្យម​១ តូច​១) និង​សម្ភារៈ​វេច​ខ្ចប់​និង​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន ។ ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​រួច​កម្លាំង​យើង​បាន​នាំ​ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​មក​ផ្នែក​ប្រឆាំង​គ្រឿងញៀន ដើម្បី​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ អ៊​ន ដា​រ៉ា ភេទ​ប្រុស និង​ឈ្មោះ ពុក ម៉ា​ឡេ បាន​សារភាព​ថា ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ស​ង្ស័យ ​ជា​សារធាតុ​ញៀន(​ម៉ា​ទឹកកក​) ​ចំនួន២​កញ្ចប់​នេះ ជា​របស់ខ្លួន​ប្រាកដ​មែន ហើយ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ រី ណា​រ៉ុ​ង ភេទប្រុស ក្នុង​តំលៃ​ដប់​ម៉ឺន​រៀល យក​មក​វេច​ខ្ចប់​ទុក​លក់​បន្ត ឈ្មោះ ធៀ​ម ច​ន្ធី បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ក្នុងផ្ទះ អ៊​ន ដា​រ៉ា ប្រាកដ​មែន​និង​ឈ្មោះ អ៊ុ ស៊ី​ញ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ អ៊​ន ដា​រ៉ា យក​មក​ប្រើប្រាស់​ប្រាកដ​មែន​ ។

ក្រោយ​បាន​ចម្លើយ​សារភាព​របស់​ឈ្មោះ អ៊​ន ដា​រ៉ា កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿង​ស្រុក សហការជាមួយ​ប៉ុស្តិ​ឈើទាល បន្ត​និ​តិ​វិធី​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ឈ្មោះ រី ណា​រ៉ុ​ង ស្ថិត​នៅ​ភូមិ​ទួល​ដូង ឃុំ​គគីរ បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ រី ណា​រ៉ុ​ង ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ចំនួន​២​កញ្ចប់​ធំ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​១ សម្ភារៈ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន ក្រោយ​ត្រួតពិនិត្យ​រួច កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន យក​មក​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ដើម្បី​សួរនាំ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ រី ណា​រ៉ុ​ង បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លក់​ថ្នាំ​ញៀន​ទៅ​អោយឈ្មោះ អ៊​ន ដា​រ៉ា តំលៃ​១០០០០០​រៀល (​ដប់​ម៉ឺន​រៀល​)​ប្រាកដ​មែន ហើយ​ថ្នាំ​ញៀន​នេះ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ កា​ម៉​ល់ ពិសិដ្ឋ​(​ហៅ​មុំ​) តំលៃ​៨០០០០០​រៀល (​ប៉ែតសិប​ម៉ឺន​រៀល​) ហើយ​កន្លង​មក​ខ្លួន​ធ្លាប់​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ កា​ម៉​ល់ ពិសិដ្ឋ​(​មុំ​) ចំនួន ៤០​ដង ក្នុង​ម្តង​ៗ ៨០០០០០​រៀល (​ប៉ែតសិប​ម៉ឺន​រៀល​) ដើម្បី​យក​មក​លក់​បន្ត ​។

ក្រោយ​ពី​សួរនាំ​រួច ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ