ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីជនជាតិថៃ ផ្ទុះកំហឹ.ងនឹងពាក្យ Don’t Thai to Me?

1 នាទី មុន

ថៃ ៖ ពាក្យ «Don’t Thai to Me» បាន​ក្លាយជា​ឃ្លា​ដ៏​ពេញ​និយម និង​មាន​ឥទ្ធិពល​មួយ នៅ​លើ​បណ្ដាញ​សង្គម…

ថៃ ៖ ពាក្យ «Don’t Thai to Me» បាន​ក្លាយជា​ឃ្លា​ដ៏​ពេញ​និយម និង​មាន​ឥទ្ធិពល​មួយ នៅ​លើ​បណ្ដាញ​សង្គម ជា​ពិសេស ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​មក​ពី​ប្រទេស​ជិតខាង​ថៃ​ដូច​ជា កម្ពុជា ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​ហុងកុង ជា​ពិសេស​នា​ពេល​ថ្មី​ៗ​នេះ ក្រោយ​ការ​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា ស្រាប់តែ​ពាក្យ​មួយ​ឃ្លា​នេះ​ល្បី​កក្រើក​សារ​ជា​ថ្មី ។

«Don’t Thai to Me» ត្រូវ​គេ​ដឹង​ថា គឺជា​ការ​លេងសើច​បែប​ចំអក ដែល​បំប្លែង​ចេញពី​ឃ្លា​ភាសា​អង់គ្លេស «Don’t lie to me» (​កុំ​កុហក​ខ្ញុំ​) ដោយ​ជំនួស​ពាក្យ «lie» (​កុហក​) ទៅ​ជា​ពាក្យ «Thai» (​ថៃ​) វិញ ។ នេះ​បាន​បង្ក​ឲ្យ​មានការ​មិន​ពេញចិត្ត និង​កំហឹង​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​ថៃ​មួយ​ចំនួន​ធំ ដោយសារ​តែ​ពួក​គេ​យល់​ថា ឃ្លា​នេះ​បាន​មើលងាយ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​ជាតិ​សាសន៍​របស់​ពួក​គេ ។

លោក​អ្នកដឹង​ហើយ​ថា តើ​ប្រភព​ដើម និង​ការ​រីក​រាលដាល​នៃ​ឃ្លា «Don’t Thai to Me» ចាប់ផ្តើម​ល្បី​នៅ​ពេល​ណា0x017d7 ឃ្លា «Don’t Thai to Me» ត្រូវ​បាន​គេ​ជឿ​ថា បានក​កើតឡើង​ដំបូង​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​ហុងកុង ប្រហែល​ក្នុង​ឆ្នាំ​២០១៣ ។ វា​បាន​កើត​ចេញពី​ការ​យល់​ឃើញ​របស់​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ថា ប្រជាជន​ថៃ​មួយ​ចំនួន​អាច​នឹង​មាន​ទម្លាប់​និយាយ​បង្វែរ​ការ​ពិត បោកប្រាស់ ឬ​បំផ្លើស ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ប្រទេស​ជាតិ ។

ដូច្នេះ «Thai» ក្នុង​ឃ្លា​នេះ​ត្រូវ​បាន​ប្រើ​ជា​កិរិយា​ស័ព្ទ (verb) ដែល​មាន​ន័យ​ថា «​បោកប្រាស់​» «​និយាយ​មិន​ពិត​» ឬ «​និយាយ​រឿង​មិន​ត្រឹមត្រូវ​» ។ ប៉ុន្តែ​ឃ្លា​នេះ បាន​ផ្ទុះ​ការ​ចាប់អារម្មណ៍ និង​រីក​រាលដាល​យ៉ាង​ខ្លាំង​ជាស​កល​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ ២០២៣ ។

ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ អ្នក​និយម​លេង​អ៊ីនធឺណិត​ជនជាតិ​ថៃ​មួយ​ចំនួន​បាន​ព្យាយាម​មើលងាយ ឬ​បន្ទាបបន្ថោក​បដិសណ្ឋារកិច្ច​ដ៏​ល្អ​ដែល​កម្ពុជា​បាន​ផ្ដល់​ជូន​អត្ត​ព​លិ​ក​អាស៊ាន រួម​ទាំង​ការ​រិះគន់​អំពី​ហេដ្ឋារចនាសម្ព័ន្ធ និង​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ។

ឆ្លើយ​តប​ទៅ​នឹង​ទ​ង្វើ​ទាំងនោះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ជា​ពិសេស​ពី​កម្ពុជា បាន​ចាប់ផ្តើម​ប្រើប្រាស់​ឃ្លា «Don’t Thai to Me» យ៉ាង​ទូលំទូលាយ ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត និង​បដិសេធ​រាល់​ការ​អះអាង​មិន​ពិត​របស់​ភាគី​ថៃ ហើយ​ពាក្យ​នេះ​ផ្ទុះ​ល្បី​ចុង​ក្រោយ ក្នុង​ព្រឹ​ត្ត​ការណ៍​ប្រកួត Miss Grand នៅ​កម្ពុជា ។

យ៉ាងណា​ក៏​ដោយ ថ្មី​ៗ​នេះ ក្រោយ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ កាន់តែ​តានតឹង ក្រោយ​ពី​ការ​ឈ្លានពាន​របស់​ថៃ ចាប់តាំងពី​ចុងខែ​ឧសភា ហើយ​អូស​បន្លា​យមក​ទល់​ពេល​នេះ ស្រាប់តែ​ពាក្យ «Don’t Thai to Me» ក៏​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​សារ​ជា​ថ្មី ដោយ​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ជា​ច្រើន ដើម្បី​បង្ហាញ​ពី​ការ​មិន​ជឿ​ទុកចិត្ត​លើ​ការ​អះអាង​របស់​ភាគី​ថៃ ដែល​និយាយ​បាតដៃ​ខ្នងដៃ ជា​ពិសេស​រឿង​បិទ​បើក​ច្រកព្រំដែន​ជា​ឯកតោភាគី​តាម​ទំនើ​.​ង​ចិត្ត តែ​បែ​ជា​សម្តែង​ជា​តួរ​កម្សត់​ម្តង​អ​ញ្ចេះ​ម្តង​អ​ញ្ចោះ ។

មូលហេតុ​ដែល​ថៃ មាន​ប្រតិកម្ម​ខ្លាំង ការ​ប្រើប្រាស់​ឃ្លា «Don’t Thai to Me»​បាន​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​ជា​ច្រើន​មាន​អារម្មណ៍​ឈឺចាប់ និង​ខឹងសម្បារ​យ៉ាង​ខ្លាំង ដោយសារ​ហេតុផល​មួយ​ចំនួន ៖ ការ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ជាតិ​សាសន៍​: ឃ្លា​នេះ​បាន​ចាត់​ទុក​ពាក្យ «Thai» ទៅ​ជា​កិរិយា​ស័ព្ទ​ដែល​មាន​អត្ថន័យ​អវិជ្ជមាន​ដែល​បង្កប់ន័យ​ថា ប្រជាជន​ថៃ​មាន​ទម្លាប់​កុហក ឬ​បោកប្រាស់ ។ នេះ​ជា​ការ​ប្រមាថមើលងាយ​ដល់​អត្តសញ្ញាណ និង​កិត្តិយស​របស់​ប្រទេស និង​ប្រជាជន​ទាំងមូល ។

ការ​វា​.​យ​ប្រហារ​ផ្ទាល់​លើ​ភាព​ស្មោះត្រង់​: ប្រជាជន​ថៃ​ភាគច្រើន​មាន​មោទកភាព​ចំពោះ​ប្រទេស និង​វប្បធម៌​របស់​ពួក​គេ ។ ការ​ប្រើប្រាស់​ឃ្លា​បែប​នេះ​បាន​វា​.​យ​ប្រហារ​ដោយ​ផ្ទាល់​ទៅ​លើ​ភាព​ស្មោះត្រង់ និង​សីលធម៌ ដែល​ពួក​គេ​យល់​ថា ជា​តម្លៃ​ជាតិ ។ ការ​រំលឹក​ឡើង​វិញ​នូវ​ភាព​តានតឹង ៖ ទោះបីជា​មាន​ភាព​ស្និទ្ធស្នាល​ក្នុង​នាម​ជា​ប្រទេស​ជិតខាង​អាស៊ាន​ក៏​ដោយ ថៃ​តែង​មានការ​ប្រកួតប្រជែង ឬ​ជម្លោះ​ផ្នែក​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ជាមួយ​ប្រទេស​មួយ​ចំនួន ជា​ពិសេស​កម្ពុជា ។

ឃ្លា​នេះ​បាន​រំលឹក​ឡើង​វិញ​នូវ​ភាព​តានតឹង​ទាំងនោះ និង​បង្កើន​នូវ​អារម្មណ៍​មិន​ពេញចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។ ការ​រីក​រាលដាល​ឆាប់រហ័ស​: ជាមួយនឹង​ឥទ្ធិពល​នៃ​បណ្ដាញ​សង្គម ឃ្លា​នេះ​បាន​រីក​រាលដាល​យ៉ាង​លឿន​ទៅ​កាន់​មនុស្ស​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក ដែល​ធ្វើ​ឲ្យ​ជនជាតិ​ថៃ​មាន​អារម្មណ៍​ថា កេរ្តិ៍ឈ្មោះ​របស់​ពួក​គេ​កំពុង​ត្រូវ​បាន​បំផ្លាញ​ជាស​កល ។

ផល​ប៉ះពាល់ និង​ការ​រៀនសូត្រ ប្រតិកម្ម​របស់​ជនជាតិ​ថៃ​ចំពោះ​ឃ្លា «Don’t Thai to Me» បង្ហាញ​ពី​សារៈសំខាន់​នៃ​ពាក្យ​សម្ដី និង​ឥទ្ធិពល​នៃ​បណ្ដាញ​សង្គម​ទៅ​លើ​ទំនាក់ទំនង​អន្តរជាតិ ។ វា​ក៏​ជា​ការ​រំលឹក​ផង​ដែរ​ថា ការ​លេងសើច ឬ​ការ​បញ្ចេញមតិ​ដែល​មើលទៅ​ហាក់ដូចជា មិន​ធ្ងន់ធ្ងរ​អាច​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ផ្លូវចិត្ត និង​បាក់បែក​ទំនាក់ទំនង​ដ៏​ធំធេង ។

ករណី​នេះ​បាន​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​អំពី​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម​ប្រទេស​ជិតខាង និង​សារៈសំខាន់​នៃ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បញ្ចេញមតិ ជា​ពិសេស​នៅ​ពេល​ដែល​ពាក់ព័ន្ធ​នឹង​អត្តសញ្ញាណ​ជាតិ​សាសន៍​។ និយាយ​ជា​រួម​ពាក្យ «Don’t Thai to Me» មិនមែន​គ្រាន់តែ​ជា​ពាក្យ​ចំអក​បែប​សាមញ្ញ​នោះ​ទេ ប៉ុន្តែ​វា​បាន​ក្លាយជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​ភាព​តានតឹង​ផ្នែក​នយោបាយ វប្បធម៌ និង​អារម្មណ៍​ជាតិនិយម ដែល​មាន​ស្រាប់​រវាង​ប្រទេស​ថៃ និង​ប្រទេស​ជិតខាង ជា​ពិសេស​កម្ពុជា មិន​ខុស​អី​ពី​ពាក្យ​ថា ផ្ទះ​លេខ​២ ទោះបីជា​ពាក្យ​នេះ​មាន​ដើម​កំណើត​ចេញពី​ប្រទេស​ដទៃ​ក៏​ដោយ​ចុះ ។ ចុះ​លោក​អ្នក​យល់​យ៉ាងណា​ដែរ​ចំពោះ​ពាក្យ​មួយ​ឃ្លា​នេះ ?

កែសម្រួលដោយ