ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងសង្គ្រាម​ជា​មួយ​អុីស្រាអែល​អុី​រ៉ង់​ថា ​ខាង​​ខ្លួន​ស្លា.ប់ជាង៩០០នាក់

4 ម៉ោង មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​អ៊ី​រ៉​ង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អ៊ី​រ៉​ង់ ​IRNA ប្រកាស​នា​ថ្ងៃ​ទី​៣០​ មិថុនា​ ថា មនុស្ស​យ៉ាងតិច​៩៣៥​នាក់​បាន​ត្រូវ​ស្លាប់ នៅ​អ៊ី​រ៉​ង់​ក្នុង​សង្គ្រាម​១២​ថ្ងៃ​ជាមួយអ៊ី​ស្រា​អែ​ល ដែល​បញ្ចប់​កាលពី​ថ្ងៃ​ទី​២៤…

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​អ៊ី​រ៉​ង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អ៊ី​រ៉​ង់ ​IRNA ប្រកាស​នា​ថ្ងៃ​ទី​៣០​ មិថុនា​ ថា មនុស្ស​យ៉ាងតិច​៩៣៥​នាក់​បាន​ត្រូវ​ស្លាប់ នៅ​អ៊ី​រ៉​ង់​ក្នុង​សង្គ្រាម​១២​ថ្ងៃ​ជាមួយអ៊ី​ស្រា​អែ​ល ដែល​បញ្ចប់​កាលពី​ថ្ងៃ​ទី​២៤ ​មិថុនា​ ។

នេះ​ជា​តុល្យការ​ផ្លួ​វ​ការ​ដំបូង​ក្រោយ​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​លើ​អ៊ី​រ៉​ង់​ ។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនេះ​មាន​នារី​១៣២​នាក់​និង​កុមារ​៣៨​នាក់​។ សង្គ្រាម​រវាងអ៊ី​ស្រា​អែ​ល​និង​អ៊ី​រ៉​ង់​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​១៣​មិថុនា​។ អ៊ី​ស្រា​អែ​ល​បាន​វាយប្រហារ​លើ​បណ្ដា​ទីតាំង​នុយ​ប​ក្លេ​វ​អ៊ែ​រ​និង​យោធា​
អ៊ី​រ៉​ង់ ។

ជា​ការ​តបត​វិញ​អ៊ី​រ៉​ង់​បាន​បាញ់​មី​ស៊ីល​ច្រើន​រយ​គ្រាប់​ព្រមទាំង​បញ្ជូន​ដ្រូ​ន​ជា​ច្រើន ទៅ​វាយ​ប្រហារ​លើ​អ៊ី​ស្រា​អែ​ល ដែល​ទោះបី​ភាគច្រើន​ត្រូវ​បាន​ស្ទាក់​កម្ទេច តែ​ទីក្រុង​សំខាន់​ៗ​របស់​អ៊ី​ស្រា​អែ​ល​ដូច​ជា​ក្រុង​តែ​ល​អា​វីវ ហ្សេ​រុយ​សា​ឡឹម​និង​ហៃ​ហ្វា​ជាដើម រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដែរ​។ ក្នុង​សង្គ្រាម​នេះ​ដោយ​ពលរដ្ឋ​អ៊ីស្រា​អែ​ល​មាន​ទម្លាប់រ​ត់រក​ទី​ក​ជម្រក​ការពារ ពេល​មាន​ស្នូរ​ស៊ី​​រ៉ែ​ន​ចំនួន​អ្នក​ស្លាប់មាន​២៨​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ