ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សពីរនាក់បានស្លា.ប់ ដោយសាររលកកំដៅនៅប្រទេសឥណ្ឌា

2 អាទិត្យ មុន

(ឥណ្ឌា)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសឥណ្ឌាបានរាយការណ៍កាលពីថ្ងៃទី២៩ ខែមេសាថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់នៅក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា ដោយសារការសង្ស័យថា ដាច់សរសៃឈាមខួរក្បាល។ ប្រទេស​ឥណ្ឌា​កំពុង​តស៊ូ​ជាមួយ​នឹងរលកកំដៅដ៏គួរឱ្យបារម្ភ…

(ឥណ្ឌា)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសឥណ្ឌាបានរាយការណ៍កាលពីថ្ងៃទី២៩ ខែមេសាថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់នៅក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា ដោយសារការសង្ស័យថា ដាច់សរសៃឈាមខួរក្បាល។

ប្រទេស​ឥណ្ឌា​កំពុង​តស៊ូ​ជាមួយ​នឹងរលកកំដៅដ៏គួរឱ្យបារម្ភ កាសែតហិណ្ឌូបានរាយការណ៍ថាស្ត្រីអាយុ ៩០ឆ្នាំនិងបុរសអាយុ ៥៣ឆ្នាំម្នាក់បានស្លាប់នៅក្នុងរដ្ឋ Kerala កាលពីថ្ងៃទី២៩ខែមេសានៅពេលដែលសីតុណ្ហភាពកើនឡើងដល់ ៤១.៩អង្សា។ អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងរួមចំណែកដល់រលកកំដៅ កាន់តែធ្ងន់ធ្ងរ និងមានរយៈពេលយូរ។

សីតុណ្ហភាពនៅទូទាំងរដ្ឋ Kerala ត្រូវបានគេព្យាករណ៍ថានឹងខ្ពស់ជាងធម្មតា ដែលបណ្តាលឱ្យអាជ្ញាធរក្នុងតំបន់ចេញការព្រមានដោយស្នើឱ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះកំដៅ។ នាយកដ្ឋានឧតុនិយមឥណ្ឌាព្យាករណ៍ថានឹងមានថ្ងៃក្តៅជាងធម្មតានៅចន្លោះខែមេសាដល់ខែមិថុនាឆ្នាំនេះ។

IMD ព្យាករណ៍ថា សីតុណ្ហភាពនៅ Palakkad, Kollam និង Thrissur ទំនងជាកើនឡើងដល់ ៤១ ℃ និង ៤០℃ រៀងគ្នាចាប់ពីថ្ងៃទី២៩ ខែមេសាដល់ថ្ងៃទី៣ ឧសភា។ ដោយសារ​សីតុណ្ហភាព​ឡើង​ខ្ពស់ រដ្ឋបាលតំបន់នីមួយៗ បាន​ណែនាំ​ដល់​គ្រឹះស្ថាន​អប់រំ លើកលែងតែ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ក្នុង​ស្រុក ត្រូវ​បិទ​ទ្វាររហូត​ដល់​ថ្ងៃទី​២ ឧសភា៕ ប្រភព៖ https://swachhindia.ndtv.com/two-people-die-in-kerala-as-heatwave-scorches-region-88482/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ