ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ ​បំផ្លាញផ្ទះ និង​រន្ទះបា.ញ់ងា.ប់គោក្របី នៅស្រុកពួក

1 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ និង​ផ្គររន្ទះ ប៉ះពាល់ចំនួន៣ឃុំ បណ្ដាលឱ្យ

ខេត្តសៀមរាប ៖ ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ និង​ផ្គររន្ទះ ប៉ះពាល់ចំនួន៣ឃុំ បណ្ដាលឱ្យរបើកសំយ៉ាបផ្ទះ ចំនួន ១ ខ្នង និង រន្ទះបាញ់សត្វគោងាប់ ០១ក្បាលនិងសត្វក្របី.ងាប់ ចំនួន ០១ក្បាល ផងដែរ ។

ហេតុការណ៍​គ្រោះធម្មជាតិខាងលើ​នេះ បានកើត​ឡើងនៅ​វេលាម៉ោង៣រសៀល​ថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០៤ ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ស្រុកពួក ​ខេត្តសៀមរាប ។

បើតាមប្រសាសន៍របស់​លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បាន​ឱ្យ​ដឹង​តាម​តេឡេក្រាមនៅវេលាម៉ោង​ប្រមាណ៨ព្រឹក​ថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៤ នេះថា មានករណីភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ និង​ផ្គររន្ទះ ប៉ះចំ​ឃុំ​ចំនួន​៣​ឃុំ ក្នុងស្រុកពួក បណ្ដាលឱ្យរបើកសំយ៉ាបផ្ទះចំនួន១ខ្នង រន្ទះបាញ់សត្វគោ​ងាប់​ចំនួន១ក្បាល និង​សត្វ​ក្របី ងាប់​ចំនួន១ក្បាល ក្នុងនោះមាន ៖ ឃុំមុខប៉ែន ៖ របើកសំយ៉ាបផ្ទះចំនួន១​ខ្នង ម្ចាស់ផ្ទះឈ្មោះ វឿន សាលួត ភេទប្រុស អាយុ​៣៧​ឆ្នាំ រស់នៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួកខេត្តសៀម​រាប ។

ឃុំត្រីញ័រ ៖ ករណីរន្ទះបាញ់សត្វគោងាប់ចំនួន​១ក្បាល ដែលមានម្ចាស់គោឈ្មោះ ពាញ ហ៊ាំង ភេទប្រុស អាយុ​៦៧​ឆ្នាំ រស់នៅភូមិគោដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

ឃុំសសរស្ដម្ភ : ករណីរន្ទះបាញ់សត្វក្របី ងាប់ ចំនួន០១ក្បាល ដែលមាន ម្ចាស់សត្វក្របី.ឈ្មោះ លន ឡាន់ ភេទ ប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិចាន់តាសាយ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។ បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ បាន ចុះទៅ ដល់ ព្រមទាំង ប្រគល់ សត្វ គោ និង សត្វ ក្របី ដែល ងាប់ ឱ្យទៅម្ចាស់ វិញហើយ ។

ចំពោះ​ផ្ទះ​ដែល​របើកសំយ៉ាបផ្ទះចំនួន១​ខ្នង ត្រូវបាន​សមត្ថកិច្ច​កំពុងរៀបចំ​ធ្វើរបាយ​ការណ៍ជូន​ទៅ​អភិបាល ដើម្បីរាយ​ការណ៍​ទៅ​គណៈបញ្ជាការឯកភាពខេត្ត​សៀមរាប ករណីគ្រោះមហន្តរាយ​នៅក្នុងភូមិសាស្ត្រ​ស្រុកពួក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ