ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពាក់​អំ​ពូ​ល​សូ​ឡា ជួយ​លើក​សម្រស់​ផ្លូវជាតិ​លេខ​៤៨ និង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង តារា​រះ​នា​ទិសនិរតី

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ក្រសួង​សាធារណការ បាន​បំពាក់​អំ​ពូ​ល​សូ​ឡា​ជួយ​លើក​សម្រស់​ផ្លូវជាតិ​លេខ​៤៨ និង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង តារា​រះ​នា​ទិសនិរតី…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ក្រសួង​សាធារណការ បាន​បំពាក់​អំ​ពូ​ល​សូ​ឡា​ជួយ​លើក​សម្រស់​ផ្លូវជាតិ​លេខ​៤៨ និង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង តារា​រះ​នា​ទិសនិរតី ។

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​យប់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥​ថា
ក្នុង​ចម្ងាយ​ផ្លូវ​១៤៨​គីឡូម៉ែត្រ ពី​ចំណុច​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងស្រុក​ស្រែអំបិល រហូត​ដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ក្រុមការងារ​បាន​ដាក់​អំ​ពូ​ល​បំភ្លឺ និង​លម្អ​ផ្លូវ ជា​ប្រភេទ​អំ​ពូ​ល​សូ​ឡា ។

សូម​រំលឹក​ផង​ដែរ​ថា គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ មាន​ប្រវែង ១៤៨​គីឡូម៉ែត្រ ត្រូវ​បាន​សាងសង់​ជា​ប្រភេទ​ស្រទាប់​កៅស៊ូ AC បាន​បើក​ការដ្ឋាន​សាងសង់​នៅ ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា ។

ផ្លូវ​នេះ ត្រូវ​បាន​ស្ថាបនា​ជា​បួន​គន្លង ចំនួន​៥ ទីតាំង ប្រវែង ៣០​គីឡូម៉ែត្រ និង​ពីរ​កន្លង ប្រវែង​១១៨ គីឡូម៉ែត្រ​។ តាម​ផែនការ​គម្រោង គ្រោង​បញ្ចប់​នៅ​ខែមេសា ឆ្នាំ​២០២៤ ប៉ុន្តែ​ដោយ​ស្ថានភាព​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​-១៩ និង​កត្តា​ភូមិសាស្ត្រ​តំបន់​ភ្នំ ធ្វើ​ឱ្យ​គម្រោង​នេះ​ពន្យា​ពេល​សាងសង់​ជាង​១​ឆ្នាំ ពោល​គឺ​បញ្ចប់​ការ​សាងសង់​នៅ ខែឧសភា ឆ្នាំ​២០២៥ វិញ​។

សូម​បងប្អូន​ប្រជាពលរដ្ឋ​រីករាយ​ក្នុង​ការ​ធ្វើ​ដំណើរ និង​ប្រកបដោយ​សុខ​សុវត្ថិភាព ក្រោម​ម្លប់ នៃ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ