ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលទាំងយប់! ឡិចស៊ីស១គ្រឿងបើកសុខៗស្រាប់តែឆ្លងចរន្តអគ្គិសនី ឆាបឆេះ​យ៉ាងសន្ធោសន្ធៅ​នៅគល់ស្ពានជ្រោយចង្វា

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​នារី​២​នាក់ បាន​បើកបរ​រថយន្ត​គោលបំណង​ឡើង​ស្ពាន​ជ្រោយចង្វារ មក​ដល់​ត្រឹម​គល់​ស្ពាន​ស្រាប់តែ​រថយន្ត​មានការ​ហុយផ្សែង​និង​ឆេះ​ភ្លាម​ៗ​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៦ នៅ​គល់​ស្ពាន​ជ្រោយចង្វារ​ខាងលិច សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​នារី​២​នាក់ បើកបរ​រថយន្ត LEXUS CT200h ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BC-1302 ធ្វើ​ដំណើរ​មក​កាន់​រង្វង់​មូល​កួច​កាណុង បម្រុង​និង​ឡើង​ស្ពាន​ជ្រោយចង្វារ ក៏​ស្រាប់តែ​ឆ្លង​ចរន្ត បណ្តាល​ឲ្យ​រថយន្ត​មានការ​ហុយផ្សែង​ឆាបឆេះ​មួយ​កំណាត់​ផ្នែក​ខាង​មុខតែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​ឃើញ​ដូចនេះ ពលរដ្ឋ​នាំ​គ្នា​រាយការណ៍​ជូន​មន្ត្រី​អគ្គិភ័យ ដើម្បី​សុំ​ការ​អន្តរាគមន៍​ជា​បន្ទាន់​តែ​ម្តង ។ លុះ​បាន​មួយសន្ទុះ​ធំ គេ​បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើ​ដំណើរ​មក​ដល់​បាន​អន្តរាគមន៍​សង្គ្រោះ​និង​បាញ់​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ។

ករណី​អគ្គិភ័យ​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​គ្រប់គ្រង​បាន​ទាំងស្រុង ដោយ​មិន​អោយ​មាន​មនុស្ស​រង​របួស​នោះ​ទេ ចំណែក​រថយន្ត​ដែល​ឆេះ ត្រូវ​បាន​មន្ត្រី​ជំនាញ ប្រគល់​ជូន​ម្ចាស់​វិញ ដើម្បី​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕