ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជលផល​បង្ក្រាបបាន​ត្រី​ប្រា​១៨​តោន នាំ​ចូល​ខុសច្បាប់ ជនសង្ស័យ​២​នាក់ រត់​ចោល​រថយន្ត​ធំ​គេចខ្លួន​ចូល​ព្រៃ

10 ម៉ោង មុន

ខេត្តព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៦ លោក ភួង ទីណា ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ជលផល អគ្គនាយកដ្ឋាន​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រា នៅ​ភូមិ​រំចេក ឃុំ​រមណី ស្រុក​រវៀង ខេត្តព្រះវិហារ ដោយ​រថយន្ត​ម៉ាក HYUNDAI ពាក់​ស្លាក​លេខ​រតនគិរី 3A-9055 ដែល​មាន​ត្រី​ប្រា ចំនួន​១៨​តោន ក្នុង​ពេល​ជាមួយ​គ្នា​នោះ ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​ជលផល ។

បច្ចុប្បន្ន ព្រះរាជអាជ្ញា បានឱ្យ​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បទល្មើស​តាម​នីតិវិធី និង​ស្រាវជ្រាវ​រក​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ៕