ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំ រក្សាជម្រើសចរចា និងផ្អាកការវា.យ​ប្រហារលើអ៉ីរ៉ង់ជាបណ្តោះអាសន្ន ធ្វើឱ្យទីផ្សារប្រេងធ្លាក់ចុះភ្លាមៗ

1 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង ៖ សហរដ្ឋអាមេរិក​ជា​ថ្មី​ម្ដងទៀត​ បាន​សម្រេច​មិន​វាយប្រហារ​អ៉ី​រ៉​ង់​​ដោយ​ប្រធានាធិបតី ​លោក​ដូ​ណា​ល់​ត្រាំ​ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នា​ថ្ងៃ​ទី​២៧​ កក្កដា​ ថា នឹង​មានរឿង​ល្អ​ដែល​អ្វីមួយ​អាច​កើត​មាន​ឡើង​ ។

លោក​ចង់​ទុក​ឱកាស​ស្វែងរក​ដំណោះស្រាយ​ការទូត​ចំពោះ​ជម្លោះ​។ ប៉ុន្តែ​អ៉ី​រ៉​ង់​អះអាង​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​កំពុង​ស្ថិត​ក្នុង​សភាពការណ៍​លំបាក​ និង​អ​ស្ថេ​រ​ភាព ហើយ​ប្រហែល​កំពុង​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី​មួយ​ ។

មុន​នេះ​ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អ​.​ស​.​ប​លើក​ឡើង​ថា ប្រធានាធិបតី​បាន​ទុក​ពេល​សម្រាប់​ការ​ចរចា​ជាមួយ​អ៉ី​រ៉​ង់ ក្រោយ​ផ្អាក​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក ដែល​បែប​នេះ​នាំ​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​វិញ​ភ្លាម​ៗ ​នា​ថ្ងៃ​ទី​២៧​ កក្កដា​ ។ ឯកអគ្គរដ្ឋទូត​រូប​នោះ​លោក​ MIKE WALTZ អះអាង​ប្រាប់​ដល់​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​កដោយ​គូសបញ្ជាក់​ថា ទោះ​យ៉ាងណា​ លោក​ត្រាំ​នៅ​មិន​បោះបង់​ចោលការ​គំរាម​វាយប្រហារ​ថ្មី​ៗ​ទៀត​លើ​អ៉ី​រ៉​ង់​ដែរ​ ។ លោក​រក្សា​ទុក​បណ្ដា​ការ​ជ្រើសរើស​នៅ​លើ​តុ​។

ពុំ​មានការ​វាយប្រហារ​ណាមួយ​របស់​អា​មេ​រិ​កលើ​អ៉ី​រ៉​ង់​ឡើយ ចាប់តាំងពី​យប់​ថ្ងៃ​ទី​២៤ ​កក្កដា ​មក ដែល​នោះ​កំណត់​ពី​ការ​ផ្អាក​ការ​ប្រទូស្ត​រ៉ា​យ​គ្នា ក្រោយ​២​ស​ប្ដា​ហ៍​នៃ​ការ​វាយប្រហារ​ខ្លាំងក្លា​របស់​អា​មេ​រិ​កលើ​អ៉ី​រ៉​ង់ និង​ការ​តបត​វិញ​របស់​ប្រទេស​នេះ តាម​រយៈ​ការ​វាយប្រហារ​លើ​បណ្ដា​ប្រទេស​ជិតខាង​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍ រហូត​ដល់​ប្រទេស​ហ្ស៊​ក​ដា​នី​នៅ​ជាប់​អ៉ី​ស្រា​អែ​ល​។

ចំណែក​ខាង​អ៉ី​រ៉​ង់​ក៏​មិន​បាន​វាយប្រហារ​លើ​បណ្ដា​ប្រទេស​ណាមួយ​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍​ដែរ ​។ ពេល​សង្គ្រាម​ឈាន​ចូល​ដល់​អស់​ពេល​៥​ខែ​ហើយ បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​លើក​ឡើង​ពី​ការ​ផ្អាក​វាយប្រហារ​របស់​អា​មេ​រិ​កថា អាច​មក​ពី​ការ​ជិត​អស់​គ្រាប់​ក្នុង​ស្តុក ក្រោយ​ប្រើ​ច្រើន​ខ្លាំង​ពេក​វាយ​អ៉ី​រ៉​ង់​។ សម្រាប់​ក្រុង​តេ​ហេ​រ៉​ង់​យល់​ថា សហរដ្ឋអាមេរិក​កំពុង​តែ​ធ្លាក់​ក្នុង​សភាពការណ៍​លំបាក​និង​អ​ស្ថេ​រ​ភាព រួច​ប្រហែលជា​កំពុង​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី​ ។

លោក​ត្រាំ​អះអាង​កាលពី​ថ្ងៃ​ទី​២៧​កក្កដា​ថា ការ​ពិភាក្សា​ជាមួយ​អ៉ី​រ៉​ង់​អាច​ផ្ដល់​វាសនា​ល្អ ឈាន​ដល់​សម្រេច​លទ្ធផល​នានា ក៏​ទោះបី​បណ្ដា​មេដឹកនាំ​អ៉ី​រ៉​ង់​មុន​នេះ​បាន​បដិសេធ​ពី​ការ​មានការ​ចរចា​គ្នា​ជាមួយ​អា​មេ​រិ​ក​ក្ដី​។ លោក​ត្រាំ​បន្ត​ថាបើ​ការ​ចរចា​មិន​បាន​ផល នោះ​នឹង​ជា​ការ​វិល​ត្រឡប់​ទៅ​រក​ការ​វាយប្រហារ​អ៉ី​រ៉​ង់​បន្ត​ទៀត​៕