ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុងប្រយ័ត្ន! អាជីវករម្នាក់​លក់សាច់ជ្រូកនៅផ្សារបឹងកុក ត្រូវចោរប្រើល្បិ.ចលួ.ចកាបូបលុយយក​អស់ជិត​ ១០លានរៀល

1 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ មុខសញ្ញា​ចោរ​សកម្ម​ចំនួន​៣​នាក់​ក្នុង​នោះ​ប្រុស​មួយ​ស្រី​ពីរ បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​របស់​អាជីវករ​លក់​សាច់​ជ្រូក​នៅ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម ចំនួន​៨​លាន​រៀល ហើយ​បាន​នាំ​គ្នា​គេចខ្លួន​បាត់​។​គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៧​កក្កដា ឆ្នាំ ២០២៦ សមត្ថកិច្ច​មិន​ទាន់​ស្រាវជ្រាវ​រក​ឃើញ​ជនសង្ស័យ​ណា​ម្នាក់​នោះ​ទេ​។

បើ​តាម​អាជីវករ​លក់ដូរ​ឈ្មោះ​អឿ​ន សុភា អាយុ​៥២​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គឺ​មេឃ​​មាន​​ភ្លៀង​ធ្លាក់​មួ​យស​ន្ធុ​ស​ធំ ហើយ​ក៏​បាន​រាំង​ទៅ​វិញ​គ្រានោះ​គាត់​កំពុង​តែ​​មើល​ទូរ​សព្ទ​ដៃ នៅ​លើ​តូប​របស់​ខ្លួន​ជ្រុង​ខាងកើត​ផ្សា​របឹង​កុក វេលា​ម៉ោង​ប្រហែល​៥​ល្ងាច ថ្ងៃ​ទី​២៦​កក្កដា​។ បន្ទាប់​មក​ស្រាប់តែ​មាន​ក្មេង​ប្រុស​ម្នាក់​ដើរមក​ក្បែរ​តូប​របស់​គាត់​ដោយ​ស្រែក​ប្រាប់​ថា​អ៊ំ​លុយ​អ្នក​ណា​គេ​ជ្រុះ​! គ្រាន់តែ​ឮ​បែប​នេះ​ក៏​ឈាន​ជើង​ចេញ​មក​មើល​ហ្នឹង​រើស​លុយ​ប្រភេទ​ក្រដាស​១០០ រៀល ប្រហែល​មួយ​ម៉ឺន​រៀល​។

អ្នកលក់​សាច់​ជ្រូក​រូប​នេះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា សកម្មភាព​បាន​កើតឡើង​ប្រហែល​មួយ​នាទី​នោះ​ ពេល​ក្រឡេក​មក​មើល​កាបូប​លុយ​ព្យួរ​នៅ​ហ្នឹង​សសរ​តូប ស្រាប់តែ​បាត់​មិនឃើញ លុះ​ពេល​មើល​ជុំវិញ​តូប​មិន​មាន​ឃើញ​មនុស្ស​ណា​ម្នាក់​នោះ​ទេ ។ ដោយ​ក្នុង​កាបូប​នោះ​មាន​លុយ​៨​លាន​រៀល លិខិតឆ្លងដែន​មួយ​សន្លឹក អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក

ត្រូវ​បាន​ចោរលួច​យក​ទៅ​បាត់ ហើយ​ក៏​បាន​ឆោឡោ​សួរ​គេឯង​នៅ​ក្បែរ​នោះ​ព្រមទាំង​បាន​ទូរ​សព្ទ​ហើយ​កូនស្រី​មកកន្លែង​តូប​លក់ដូរ​។ សូម​បញ្ជាក់​ថា​ពេល​កើតហេតុ​គឺ​នៅ​ផ្សា​របឹង​កុក កន្លែង​គាត់​លក់ដូរ​ដោយ​អ្នកលក់​ផ្សេង​ទៀត​គេ​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​នៅ​សល់​តែ​គ្រែ​ប៉ុណ្ណោះ​។​មិន​បង្អង់​យូរ​កូនស្រី​របស់​គាត់​បាន​ប្រញាប់​ប្ដឹង​ផ្ទាល់មាត់​ទៅ​កម្លាំង​សមត្ថកិច្ច បាន​ចុះ​មក​ធ្វើការ​សួរនាំ​ក្រោយ​ពេល​កើតហេតុ​ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៧​កក្កដា កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​ចុះ​មក​ម្ដងទៀត បាន​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​រកមុខ​សញ្ញា​ក្រុម​ចោរលួច​។

តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មនុស្ស​បី​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង scoopy ពណ៌​ខ្មៅ​មិន​មាន​ពាក់​ស្លាក​លេខ ដោយ​មនុស្ស​ស្រី​អ្នក​ឌុ​ប​បាន​ឈប់​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​មាន​ចោរ​ប្រុស​បាន​ឡើង​តូប​យក​កាបូប​លុយ​របស់​គាត់​រួច​នាំ​គ្នា​ចេញ​ទៅ​បាត់ ។​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដូរ​លក់​សាច់​ជ្រូក​ប្រហែល​៥០​ម៉ែត្រ​កាលពី​ប៉ុន្មាន​ខែ​មុន ក្រុម​ចោរ​អាច​មុខសញ្ញា​ដដែល​នេះ​លួច​កាបូប​លុយ​របស់​អាជីវករ​លក់​បន្លែ​ឈ្មោះ​ឆ​ន់ កាល​ណោះ​ក្រុម​ចោរ​ជិះ​ម៉ូតូ scoopy ពណ៌​ខ្មៅ​បែប​នេះ​ដែរ​។​អាជីវករ​រូប​នេះ​បាន​អះអាង​ថា​កន្លង​មក​ករណី​ចោរលួច​កាបូប​របស់​អាជីវករ​នៅ​ផ្សា​របឹង​កុក​គឺ​មាន​ច្រើន​មក​ហើយ​។

លោក​វរៈសេនីយ៍ឯក​អ៊ឹ​ង ប៊ុ​ន អធិការ​នគរបាល​ក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ជុំវិញ​ករណី​នេះ​រូប​លោក​បាន​ឲ្យ​កម្លាំង​ជំនាញ​ក្រោម​ឲ្យ​បាន​ចុះ​ធ្វើការ​ស្រាវ​ដើម្បី​តាម​ប្រមាញ់​រកមុខ​សញ្ញា​ ៕