ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ទម្លាក់តម្លៃ iPhone ជាង៣០០ដុល្លារ នៅចិន ចំពេលមានការប្រកួតប្រជែងខ្លាំង

2 ខែ មុន

ប្រទេសចិន ៖ ក្រុមហ៊ុន Apple បានចាប់ផ្តើមបញ្ចុះតម្លៃលក់យ៉ាងខ្លាំងលើម៉ូដែល iPhone មួយចំនួន

ប្រទេសចិន ៖ ក្រុមហ៊ុន Apple បានចាប់ផ្តើមបញ្ចុះតម្លៃលក់យ៉ាងខ្លាំងលើម៉ូដែល iPhone មួយចំនួន លើគេហទំព័រលក់ផ្លូវការ Tmall របស់ខ្លួន នៅក្នុងប្រទេសចិន ដោយផ្តល់ការបញ្ចុះតម្លៃរហូតដល់ ២,៣០០យន់ ស្មើនឹង ៣១៨ដុល្លារអាមេរិក។

ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៤ កន្លងទៅ បានរាយការណ៍ថា ការបញ្ចុះតម្លៃធ្វើឡើង នៅពេលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ស្វែងរកការការពារទីតាំងឈរជើងរបស់ខ្លួន នៅក្នុងទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់ ដែលកំពុងប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូប្រជែងក្នុងស្រុកដូចជា Huawei ជាដើម។

ការបញ្ចុះតម្លៃចាប់ផ្តើមពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ ហើយក៏ជាការបញ្ចុះតម្លៃក្នុងចំនួនច្រើនជាងអ្វីដែលក្រុមហ៊ុន Apple ធ្លាប់បានផ្ដល់ជូន កាលពីខែកុម្ភៈកន្លងទៅ ដែលជាការបញ្ចុះតម្លៃច្រើនបំផុតក្នុងតម្លៃ ១,១៥០យន់ ដែលស្មើនឹង ១៥៩ដុល្លារអាមេរិក។ ការបញ្ចុះតម្លៃដ៏ចោតបំផុតមួយនេះ អនុវត្តលើម៉ូដែល iPhone 15 Pro Max 1TB (1 Terabyte) ខណៈម៉ូដែលផ្សេងទៀតក៏ឃើញការបញ្ចុះតម្លៃគួរឱ្យកត់សម្គាល់ផងដែរ ដូចជា iPhone 15 128GB បញ្ចុះតម្លៃ ១,៤០០យន់ ដែលស្មើនឹង ១៩៣ដុល្លារអាមេរិក។

ការកើនឡើងសម្ពាធនៃការប្រកួតប្រជែងលើក្រុមហ៊ុន Apple កើតឡើង បន្ទាប់ពីក្រុមហ៊ុន Huawei កាលពីខែមុន បានណែនាំស៊េរីស្មាតហ្វូនស៊េរីខ្ពស់របស់ខ្លួន Pura 70 បន្ទាប់ពីការចេញលក់ Mate 60 កាលពីខែសីហា កន្លងទៅ។ ការបញ្ចុះតម្លៃពីមុនរបស់ក្រុមហ៊ុន Apple កាលពីខែកុម្ភៈ កន្លងទៅ ហាក់ដូចជាបានជួយក្រុមហ៊ុនកាត់បន្ថយការធ្លាក់ចុះនៃការលក់នៅក្នុងប្រទេសចិន ខណៈការនាំចេញរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានកើនឡើង ១២% នៅក្នុងខែមីនាកន្លងទៅ ដែលនេះបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ពីរយៈពេល២ខែដំបូងនៃឆ្នាំ ២០២៤ នៅពេលដែលក្រុមហ៊ុនបានជួបប្រទះនឹងការធ្លាក់ចុះនៃការលក់ ៣៧%៕ (រូបភាព ៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ